ក្មេងតូច២នាក់ បានរងរបួសស្រាល ដោយសារតែបុរសម្នាក់ ជិះរ៉ឺម៉កកង់បីមួយគ្រឿងបញ្ច្រាសផ្លូវ ហើយបានជ្រុលបុកបុកម៉ូតូនៅខាងមុខពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសតែម្តងទៅ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចសាលាសង្កាត់ស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស២នាក់ វ័យប្រហែលជា១៧ឆ្នាំ ជិះម៉ូតូម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូរ៉ឺម៉កកង់បីបញ្ច្រាស់ផ្លូវ ហើយបានជ្រុលបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសស្រាល ។
ក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្របស្រូល ដោយមានការអន្តគមន៍ភាគីខាងម្ចាស់រ៉ឺម៉កកង់បី ព្រមចេញថ្លៃខូចខាត ទៅលើភាគីខាងជនរងគ្រោះ ចំនួន៣០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕



































