​ថៅកែ​ទឹកកក​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​ពីក្រោយ ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​មានទឹក​ស្លាប់​ម្នាក់​របួសធ្ងន់ ម្នាក់​

0

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវគេ​ស្គាល់​ថា ជា​ថៅកែ​ទឹកកក​និង​ជា​កូនប្រសារ​របស់លោក អៀង សារី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ត្រង់ចំណុច​ផ្លូវ​កោង ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង រេ​ចង្កូត ធ្លាក់​ទៅ​ប្រឡាយ​មានទឹក​នៅ​ខាងឆ្វេង​ដៃ បណ្តាលឱ្យ​ខ្ទា​ច​ចេញមកក្រៅ បត់​ក​.​ក្នុង​ទឹក​ស្លាប់​តែម្តង ។ ចំណែក​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។z3
​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០ ១៥​នេះ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​ ​ជនរងគ្រោះ ឈ្មោះ ប៊ុន លឹម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ត្រូវជា​កូនប្រសារ​របស់លោក អៀង សារី ជា​ថៅកែ​ទឹកកក រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រងរបួស​បាក់ក​.​ស្លាប់​នៅនឹងកន្លែង ដោយ​បើកបរ​រថយន្ត​ម៉ាក​តូយ៉ូតា​ពណ៌​សំបក​ឪឡឹក​មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ​ថៃ​ចាន​បូរី រង​ការខូចខាត​ទាំងស្រុង ។z4 ចំណែក​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួស​ធ្ងន់ធ្ងរ រស់នៅ​ភូមិ​កើតហេតុ​ខា ង​លើ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ អត់​ស្លាក​លេខ រង​ការខូចខាត​ទាំងស្រុង ។​z5
​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​តូយ៉ូតា របស់​ថៅកែ​ទឹកកក ខាងលើ​ពាក់​ស្លាក​លេខ​ថៃ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ល្បឿន​យ៉ាង​លឿន លុះដល់​ផ្លូវ កោង ក៏​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​អូស​ប្រហែល​៦០​ម៉ែត្រ បណ្តាលឱ្យ រថយន្ត​រេ​ចង្កូត​ធ្លាក់​ទៅក្នុង​ប្រឡាយ​មានទឹក​ពីរ​បី​ត្រឡប់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ខ្ទាត​ចេញពី រថយន្ត​បោក​ក្បាល​ទៅនឹង​ថ្ម បាក់ក​.​ស្លាប់​នៅក្នុង​ទឹកតែ​ម្តង ។z2
​ ​បច្ចុប្បន្ន​រថយន្ត​ត្រូវ​សមត្ថកិច្ច​នគរ​បាលច​រាច​រដឹក​យកមករ​ក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ចំណែក​សាកសព​ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ហើយ​ជនរងគ្រោះ​ត្រូវគេ​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។