​ ​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់ ពេល​ជិះ​ម៉ូតូ​ចេញពី​ស៊ីផឹក​ក្នុង​ពិធី​ខួបកំណើត​មិត្ត​ភ័​ក្រ​នៅពេល​យប់​ត្រូវ​រថយន្ត​ស៊ីទែន​ទឹក​ប្រេង​បុក​

0

កំពង់ឆ្នាំង​៖​យុវជន​ម្នា​ក់បាន​បែកក្បាល​និង​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ជើង​ធ្ងន់ ដោយសារតែ​ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​១​គ្រឿង បុក​ម៉ូតូ​ជនរងគ្រោះ​នៅវេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​DSC01339លេខ​៥ មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ពួកគេ​ជិះ​ចេញ​មកពី​ស៊ីផឹក​ក្នុង​ពិធី​ខួបកំណើត​មិត្ត​ភ័​ក្រ ហើយ​ត្រូវ​ជនរងគ្រោះ​មិនបាន​ពាក់មួក​សុ​វត្តិភាព​ផង ទើប​រងគ្រោះ​ដល់​ស្លាប់​បែបនេះ ។​
​ ​លោក ឈឹម សារុន នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានអោយដឹងថា​៖​ជង​រងគ្រោះ​ទាំង​២​នាក់​មាន ១​ឈ្មោះ ដួង សំឡូត អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ជា​អ្នកបើក​ម៉ូតូ​បាន​បែកក្បាល​និង​បាក់ក​ស្លាប់​នៅ​​កន្លែងកើតហេតុ ២​ឈ្មោះ អ៊ុង រដ្ឋា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជិះ​ពីក្រោយ​បាន​រងរបួស​ជើងឆ្វេង​ធ្ងន់ធ្ងរ​។​lkjh
​មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A 3667 ចេញពី​ស៊ីផឹក​ក្នុង​ពិធី​ខួបកំណើត​មិត្ត​ភ័​ក្រ​នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ទៅ​ច្រៀង​កា​រ៉ា​អូ​ខេ​បន្តទៀត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​កន្លែងកើតហេតុ​ក៏ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​១​គ្រឿង​មិន​ស្គាល់​ភិនភាគ​បុក​ចំ​កណ្តាល​ទ្រូង​ថ្នល់ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​និង​របួសធ្ងន់​តែម្តង​។​
​ក្រោយពេល​កើតហេតុ​រថយន្ត​ដឹក​ប្រេង​បាន​បើក​ទៅមុខ​គេចខ្លួនបាត់ ចំណែក​អ្នករ​បួ​ធ្ងន់​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល និង​វះកាត់​របួស​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ខេត្ត ជួយ​ដឹកបញ្ជូន​ទៅកាន់​លំនៅដ្ឋាន​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​DSC01333
​សមត្ថកិច្ច​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​ករណី​គ្រោះថ្នាក់​នេះ​មិន​
​ត្រូវបាន​គេ​ដឹងថា​បណ្តាលមកពី​មូលហេតុ​អ្វី​ច្បាស់​ឡើយ ប៉ុន្តែ​តាម​ការពិនិត្យ​ស្លាកស្នាម​គ្រោះថ្នាក់​នៅ​កន្លែងកើតហេតុ​អោយដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចូល​ចំណែក​ផ្លូវ​រថយន្ត​ដឹក​ប្រេង ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជែង​រថយន្ត​ណាមួយ ហើយក៏​ត្រូវ​រថយន្ត​ដឹក​ប្រេង​មកពី​មុខ​បុក​ឬ​គៀរ​ដួល​តែម្តង និង​ដោយសារ​ពួកគេ​អត់​បាន​ពាក់មួក​សុ​វត្តិភាព​ផង​នោះ យុវជន​ម្នាក់​ក៏បាន​ដួល​បោក​ក្បាល​និង​ថ្នល់​បែក​និង​បាក់ក​ស្លាប់ ហើយ​ម្នាក់ទៀត​រងរបួស​ធ្ងន់​៕222