​​ទៅ​ចូលរួម​ខួបកំណើត​បងប្អូន​ត្រូវ គេ​ចាប់រំលោភ​ក្នុង​បន្ទប់ទឹក​បានសម្រេច ចេញ​មកវិញ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ​

0

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​នារី​ម្នាក់​ប្តឹង​ពីបទ​ចាប់រំលោភ​រូបនាង​នៅក្នុង​បន្ទប់ទឹក នៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ខណៈដែល​នារី​រងគ្រោះ​ទៅ​ចូលរួម​នៅ​ពិធី​ខួបកំណើត​បងប្អូន​ក្នុងភូមិ​ខ្យា​ង​ត្បូង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ហើយ​ត្រូវបាន​ប្រជា​ការពារ និង​មន្ត្រីនគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ​។
​ ​ជនសង្ស័យ​រូបនោះ​ត្រូវបាន​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ ធ្វើការ​សាកសួរ និង​បាន​​ចម្លើយសារភាព​របស់​ជនសង្ស័យ​រូបនោះ​ថាៈ រូបគេ​មានឈ្មោះ ប៊ុន ចាន់​រ៉ូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ឃុំ​កើតហេតុ​ខាងលើ ។c2 នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​កុ​ម្ភះ រូបគេ​ត្រូវបាន​ម្ចាស់ផ្ទះ​ហៅ​ទៅ​ចូលរួម​ក្នុង​ពី​ធី​ខួប កំណើត​កូន​លុះ​ពេលយប់​បន្តិច​រូបគេ​ស្រវឹង​ស្រឿងៗ បាន​ដើរមក​បន្ទប់ទឹក​ដើម្បី​បត់ជើងតូច តែ​ពេល រៀប​ចូល​បន្ទប់​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​ចេញពី​បន្ទប់ទឹក​មកវិញ​និង​មាន​ស្លៀកពាក់​ខ្លី រូបគេ​ក៏មាន​អារ ម្ម​ណ៏ ហើយ​បាន​ចាប់​នារី​រងគ្រោះ រុញ​ចូល​បន្ទប់ទឹក​វិញ និង​ធ្វើការ​ចាប់រំលោភ​នាងរ​ហូត​បានសម្រេច ទើប​ចេញ​មកវិញ ហើយ​បន្តិចក្រោយមក​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។c3
​ ​លោក ឌុ​ច ចំរើន ប្រធានការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បាន​មាន​ប្រសា​ស​ន៏​ថាៈ នារី​រងគ្រោះ​មាន​អាយុ​២៥​ឆ្នាំ ពេល​នាង​ទៅ​បត់ជើង​នៅ​បន្ទប់ទឹក គឺ​ជនសង្ស័យ​​ខាងលើនេះ​មាន​ចេតនា​ទៅ​ចាប់​នាង​រំលោភ​តែម្តង ទើប​ឃើញ​នាង​ដើរ​ចេញទៅ​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ជន សង្ស័យ​រូបនោះ​ក៏​ដើរ​តាម ហើយ​ពេល​នាង​ចេញពី​បន្ទប់ទឹក​មកវិញ ក៏​ធ្វើ​សកម្មភាព​រុញ​ចូល​បន្ទប់ទឹក​វិញ និង​ចាប់រំលោភ​តែម្តង ។​ក្រោយ​ពេលចេញ​មកវិញ​នារី​រងគ្រោះ​បាន​ប្តឹង​ប្រជា​ការពារ និង​បាន​សហការ​​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែម្តង ។
​ ​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នេះ​ដើម្បី​ផ្តន្ទា​ទៅតាម​ច្បាប់​៕