កំពង់ឆ្នាំង៖ស្ត្រីម្នាក់មកពីខេត្តកំពត បានយកប្រាក់ដុលា្លប្រភេទក្រដាស់៥ដុល្លាក្លែងក្លាយមកដើរចាយ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភះ
ឆ្នាំ២០១៥ នៅក្នុងភូមិឃុំអំពិលទឹក នៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្តឹងសមត្ថកិច្ច ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ស្ត្រីជាប់ចោទរូបនេះមានឈ្មោះ សេង ពេជ អាយុ២២ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត ។ មុនពេលចាប់ខ្លួន ស្ត្រីរូបនោះបានជិៈម៉ូតូម៉ាកវ៉េវ ពណ៏ក្រហម ទៅភូមិវាលស្បូវ ឃុំអំពិលទឹក ហើយបានយកក្រដាស់ប្រាក់៥ដុល្លាទិញចំណីហូប ពេលនោះអ្នកលក់បានអាប់លុយខ្មែរអោយវិញ ប៉ុន្តែពេលស្ត្រីរូបនោះជិៈម៉ូតូចេញផុត ស្រាប់តែអ្នកលក់បានដឹងថាក្រដាស់ប្រាក់៥ដុល្លានោះជាប្រាក់ក្លែងក្លាយ ហើយក៏បានប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពេលទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានដាក់កម្លាំងស្ទាក់ចាប់បានស្ត្រីខាងលើនេះហើយបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការឆែកឆេរនិងសាកសួរ ដែល ក្រោយពេលធ្វើការឆែកឆេរ បានរកឃើញប្រាក់ដុល្លាក្លែងក្លាយ ក្រដាស់៥ដុល្លា ចំនួន៤០សន្លឹក និងក្រដាស់ប្រាក់៥០ដុល្លាចំនួន៥៥ សន្លឹក ដែលសរុបស្មើនិង ២៩៥០ដុល្លា ។
នៅមុខសមត្ថកិច្ចស្ត្រីជាប់ចោទរូបនេះបានសារភាពថា៖រូបគេត្រូវបានបុរសមិនស្គាល់អត្តញ្ញាណម្នាក់អោយប្រាក់នេះនៅខេត្តកំពត ហើយប្រាប់ថានាងអោយមកចាយនៅខេត្តកំពង់ឆ្នាំង និងទើបតែចាយបាន១សន្លឹកក៏ត្រូវបានចាប់ខ្លួនតែម្តង ប៉ុន្តែសមត្ថកិច្ចមិនជឿថានាងចាយបានតែមួយសន្លឹកនោះឡើយ។
ជនជាប់ចោទរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនខ្លួននិងប្រាក់ដុល្លាក្លែងក្លាយទាំងអស់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអោយការិ យាល័យជំនាញបំពេញសំណុំបែបបទតាមនិតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអោយលោកព្រះរាជអាជ្ញាពិនិត្យសំណុំរឿងនិងចោទប្រកាន់ ដាក់ជូនលោកចៅក្រមស៊ើបសួរ និ ងចៅក្រម់ជំនុំជំរះធ្វើការ ផ្តន្ទាទោសជនល្មើសតាមបញ្ញត្តិតាមច្បាប់ ៕




































