​សង្ឃ​មួយអង្គ​និមន្ត​មក​បុណ្យបញ្ចុះសីមា​ខេត្តកំពង់ឆ្នាំង​លប​ឡើង​ចូល​ផ្ទះ​អ្នកស្រុក​ទាំង​អា​ធ្រា​ត្រ ត្រូវ​អ្នកស្រុក​ចាប់​អោយ​មន្ត្រី​សង្ឃ​ផ្សឹក​

0

​កំពង់ឆ្នាំង​៖​ព្រះ​ស​ង្ឈ​មួយអង្គ​ត្រូវ ប្រជាពលរដ្ឋ និង ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​ជ័យ​ឥន្ទ្រា ហៅ​វត្ត​បន្ទាយ​ធ្លក ស្ថិតក្នុង​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​ប​រុ​បូរ​ណ៏ ផ្អើល​ព័ទ្ធចាប់​ទាំ​យប់ ព្រោះតែ​ព្រះសង្ឃ​១​អង្គ​នោះ​និមន្ត​ចេញពី​វត្ត​គង់​ស្នាក់នៅ ទៅ​ឡើង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​IMG-20150216-WA0021នៅក្បែរ​របង​វត្ត កាលពី​វេលា​ម៉ោង ០​និង​៣០​នា​ទៅ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​​ ​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថាៈ ព្រះសង្ឃ​ដែល​គួរអោយ​មានការ​សង្ស័យ​រូបនោះ​មាន​ព្រះនាម​គាំ គា ព្រះជន្ម​៣៣ វស្សា បួស​នៅ​វត្ត​សា​ឡុង ក្នុង​ឃុំ​វ​លិ្ល ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​បាន​ទៅ គង់នៅ​វត្ត​ចក្រី ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង អស់​រយះពេល​៤​វស្សា​មកហើយ ។ IMG-20150216-WA0020នៅ​មុនពេល​កើតហេតុ​​ប៉ុន្មាន​ថ្ងៃមុន សង្ឃ​អង្គ​នេះ​បាន​និមន្ត​មក​ចូលរួម​ពី​ធី​បុណ្យបញ្ចុះសីមា នៅ​វត្ត​អង្គ ស្ថិតក្នុង​ភូមិ​ស្នោ ឃុំ ខុន​រ៉ង ស្រុក​បរិបូរ​ណ៏ ដោ​យមក​គង់​ស្នាក់នៅ​ក្នុង​វត្ត កើតហេតុ​ខាងលើនេះ ស្រាប់តែ​នៅវេលា​ម៉ោង ប្រមាណ ជាង​១២ យប់​ឈានចូល​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​ព្រះសង្ឃ​អង្គ​នេះ​បាន​លួច​លប​ឡើងទៅ លើផ្ទះ​របស់IMG-20150216-WA0019 ស្ត្រី​ម្នាក់​ឈ្មោះ ឌុប ច្រិ​ប អាយុ​៤១​ឆ្នាំ ដែលមាន​ផ្ទះ​ស្ថិតនៅ​ក្បែរ​របង​វត្ត​វត្ត ខណៈដែល​ប្តី​គេ មិន​នៅ ចំណែក​ស្ត្រី​ម្ចាស់​ជា​ផ្ទះ​និង​កូនក្រមុំ​កំពុង​ដេក​នៅក្រោម​ផ្ទះ បានឃើញ​សកម្មភាព​សង្ឃ​អង្គ នេះ ឡើងទៅ​លើផ្ទះ​បែបនេះ​ក៏​ស្រែក​ផ្អើលឆោឡោ​ឡើង​និង​ចាប់​ឃាត់​ទាំងយប់ ហើយ​ព្រឹក​ឡើង​បានប្រគល់ អោយទៅ​មន្ត្រី​សង្ឃ ស្រុក បរិបូរ​ណ៌​និង​បាន​ផ្សឹក រួច ប្រគល់អោយ​ទៅ​សមត្ថកិច្ច​ដើម្បី​ធ្វើការ​សាកសួរ​ក្នុង បទ​លប​ឡើង ទៅ លើផ្ទះ​អ្នកស្រុក ទាំង​កណ្តាល​អា​ធ្រា​ត្រ ។​IMG-20150216-WA0018
​នៅ​ចំពោះមុខ​សមត្ថកិច្ច​អន្ទិត​សង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​គេ​ឡើង​ចូល ផ្ទះ ប្រជាពលរដ្ឋ​ទាំងយប់​នោះ​ព្រោះថា នៅពេលដែល​ចេញមក​នោម ឃើញ​ស្រ​ម៉ោ​លម​នុស្ស​ដើរចេញ ពី​ក្នុងព្រៃ សំដៅ​ទៅផ្ទះ​ស្ត្រី​រូបនោះ ។ ឃើញ​ដូចនេះ​រូបគេ​ក៏បាន​ដើរ​តាម​និង​បាន​ឡើងទៅ​លើផ្ទះ ដោយ ពុំ​មានបំណង​អាក្រក់​នោះទេ តែ​ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​ភ្ញាក់ឡើង​ស្រែក​ផ្អើល ឆោឡោ​តែម្តង​។​ទោះយ៉ាងណា ក្រោយពី​សាកសួរ​ហើយ​អ​ន្ទឹ​ត​សង្ស័យ​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ដោះ​លែងអោយ​ត្រឡប់​ទៅវិញ​​នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​សំអាងថាៈ​មិនទាន់មាន​សកម្មភាព​ធំ​ជាង​នេះ​៕ IMG-20150216-WA0017