ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ផ្អក ដាក់​ឈើ​ពីលើ

ចំណុច​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២៤ ខែ​មិន ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច​ចំរុះ មាន​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ កំពង់ឆ្នាំង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង  ស្ទាក់​ចាប់​បាន​

រថយន្ត ម៉ាក​នី​សាន់​១​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ង​២៥៩០-​ភព​២ ដឹកឈើ​ម្រះព្រៅ ទំហំ​៣០​សង្ទីរម៉ែត្រ​គុណ​៦០​សង្ទីរម៉ែត្រ ចំនួន​៩​ដុំ ដោយ​ដាក់​ឈើ​ទាំង​នោះ​នៅ​ពី​លើ​កា​រ៉ុង​ផ្អក​។ 
​    ​កម្លាំង​គណៈកម្មការ​ចំរុះ បានអោយដឹងថា ការស្ទាក់ចាប់​រថយន្ត​ខាងលើ ធ្វើឡើង​ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការសម្ងាត់ ថា​មាន​រថយន្ត​នី​សាន់​ដឹកឈើ​ចេញ ស្រុក​វាលវែង ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ខណៈ​មក​ដល់​ចំណុច​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ក៍​ប្រទះ​ឃើញ​រថយន្ត​មាន​ភិនភាគ​ដូច​សេចក្តីរាយការណ៍ ក៍​ធ្វើការ ឃាត់​ឆែកឆេរ​ឃើញ​ឈើ​ម្រះព្រៅ ក៍​ឃាត់​ចាប់​តែ​ម្តង ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ក៍​បាន​រត់គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង  ។ 
​    ​បច្ចុប្បន្ន វត្ថុតាង រថយន្ត និង ឈើ ត្រូវ​បាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។ 
​    ​ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ធ្វើ​ការរិះគន់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ឈរជើង​នៅ​ចំណុច​ពិសេសៗ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ថា ការបង្ក្រាប​គឺ បង្ក្រាប​តែ​រថយន្ត​ណា​ដែល​មិន​បាន​បង់លុយ​អោយ​តែ​ប៉ុណ្ណោះ រីឯ​រថយន្ត​ស៊េរី​ទំនើបៗ ដឹក​ឈើប្រណិត​ដូចជា គ្រញូង នាងនួន ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​រាប់សិប​រថយន្ត​ក្នុង​មួយ​យប់ៗ មិនដែល​ឃើញ​មាន​ការបង្ក្រាប​បាន​ម្តងណា​ឡើយ ការបង្ក្រាប​បាន​លុះត្រាតែ​រថយន្ត​ទាំងនោះ​ខូច ឬ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទៅមុខ​លែងរួច ទើប​នាំគ្នា​មក​ធ្វើ​ការបង្ក្រាប​យក​ស្នាដៃ ៕ 

1 2 3