ការរៀបចំ​សណ្ដាប់ធ្នាប់​ចរាចរ​ក្នុងពេល​បុណ្យចូលឆ្នាំ​ចិន​នៅរ​ម្វ​ង់​មូល​ប៉ោយប៉ែត

0

ដើម្បី​ចូលរួម​រក្សា​សុ​វត្តិភាព​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​នា​ថ្ងៃទី​១៨.១៩.២០​កុ​ម្ពះ​២០១ ៥​នេះ​នគរបាល​ចរាចរ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោ​យល​លោក អនុ​សេនី​យ៏​ឯក សៅ សារឿន នាយ ផ្នែក សណ្ដាប់ធ្នាប់​និង​ចរាចរ ក្រោម​ការ​ច​ង្ងុ​ល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​that-0206ត្រី អ៊ា​ត់ ខែម​ស្ន ង ការ នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​ផែនការ​ដល់​អង្គភាព​ន​គរ​បាល គ្រប់​ស្រុក ក្រុង ទូទាំង​ខេត្ត ធ្វើយ៉ាងណា ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បូ​ណ្យ​ចូលឆ្នាំ​ចិន​នេះ ឲ្យ​បងប្អូន មានការ​ប្រុង ប្រ​យ​ត្ន័ នូវ​គ្រោះ​អា​គ្គី​ភ័យ ក្នុងពេល​សែនព្រេន​អុជ​ធូប​ទៀន រយះពេល​៣​ថ្ងៃនេះ ។​that-0205
នៅ​ក្រុង​ប៉ោយប៉ែត​យើង​ឃើញ​នគរបាល​ចរាចរ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ និងរ​ម្វ​ង់ មូល ជាពិសេស រថយន្ត​តាក់ស៊ី រថយន្តក្រុង រថយន្ត​ដឹក​ភ្ញៀវទេសច​បរទេស អាជីវករ​លក់ដូរ តាម​ច​ញ្ចើ​ម​ថ្នល់ រទេះ​លក់​ផ្លែឈើ ដើម្បី​រក្សារ​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ក្រុង និង បានធ្វើ​ការណែនាំ​ឲ្យ​បងប្អូន និង​មានការ​ហាមប្រាម​ការអុជ​មាន​គ្រឿងផ្ទុះ​ដូចជា​ផាវ ដែលជា​ការ បំភ័យ​ដល់​អារ​ម្ម​ណ៏​អ្នកទេសចរ​ណ៏ និង​អ្នកមាន​ជ​ម្ងឹ​ផ្សេងៗ ។​that-0202
ជុំវិញ​បញ្ហា​រៀបចំ​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​ក្នុង​ក្រុង​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ គ៏​មាន ការរិះគន់​ពី ម​ជ្ឈ​ម​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែរ​ថា នគរបាល​ខិតខំ​ប្រឹង​អនុវត្ត​ន៏​តាម​បទបញ្ជា​ដើម្បី​រៀបចំ សណ្ដាប់ធ្នាប់​ឲ្យ​បានល្អ​និង​រក្សារ​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ តែ បែ​ជាការ​រៀបចំ​នេះ ដូច​វែក​ចក​អញ្ចឹង ខ​ណះ​ក្នុងពេល​រៀបចំ​ឃើញថា​មាន​របៀប​និង​ស្អាត តែ​ពេល នគរបាល​ចេញផុត​នៅ​ដដែល កាន់តែខ្លាំង​លើស​ដើម ជាពិសេស​នៅរ​ម្វ​ង់ំ​មូល ជា​ចំណតរថយន្ត ក្រុង​ដឹក​ភ្ញៀវទេសចរ​ណ៏​បរទេស​មកពី​CH-00841ខេត្តសៀមរាប ខ​ណះ​ពេល​រថយន្ត​ដឹក​ភ្ញៀវ​មកដល់ ក្រុម អ្នក អូស​រទេះ​ឆ​លី​ចត​ត្រៀបត្រា​ពេល​រថយន្ត​ដឹក​ភ្ញៀវ​មក​ម្ដងៗ ដេញតាម​ចាប់​អូស ប្រទាញ ប្រទង់ ឥ​វ៉ាន់ ភ្ញៀវ​ឃើញថា​ភាព​រញ៉េរញ៉ៃ​នៅតែ​ដដែល​ជាហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​រាប់​ម៉ោង​ក៏មានដែរ ជាពិសេស​នៅមុខ​ការ​ស៊ី​ណូ​រ៉េ​ច ដូចជា​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​អ្វី​បន្តិច​សោះ យក ឡាន​ដែល​ដឹក​ភ្ញៀវ​ចូលក្នុង​ការ​ស៊ី​ណូ​ហើយ​ត្រូវ​ចត​ឡាន​លើផ្លូវ​អស់​មួយ​កំណាត់​ផ្លូវ​ដែលជា ហេតុ​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សា​ធា​រណះ​យ៉ាងពិត​ប្រាកដ ។​