រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានឃាត់ពី បទប្រទូស្តកេរ្តិ៍ខ្មាស់លេីនារីម្នាក់កាលពីថ្ងៃទី ១៥ ខែគុម្ភះឆ្នាំ ២០១៥ វេលាម៉ោង៧ និង៣០ នាទី នៅភូមិថ្មគោល សង្កាត់ចោម ចៅ ខណ្ឌ ពោធិ៍ សែនជ័យ។ តាមការបំភ្លឺ របស់សម្ថកិច្ច ជនសង្ស័យ ឈ្មោះ សំសុវណ្ណ រ៉េត អាយុ ៣៣
ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជនមួយ។ ចំណែកជនរងគ្រោះឈ្មោះ សែម សុម៉ាលីយា ហៅលីលី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីនៅផ្ទះលេខ ៤០៨ ក្រុម១១ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឆ្លេីយ សារភាពរថា មុនពេលកេីតហេតុ ខ្លួនបានរៀបចំចំលាង ម៉ូតូនៅផ្ទះរបស់ខ្លួន ចំពេលដែលជន រងគ្រោះស្រោចផ្កាក្បែរនោះ គាត់បានហៅនារី រងគ្រោះអោយជួយ បង្រៀនពីវិធីប្រេីទូរស័ព្ទ Iphone 6ទេីបទិញ
ខណៈជនរងគ្រោះកំពុង បង្រៀនបេីក internet ជនសង្ស័យបានយក ដៃដាក់លេីចង្កេះខាងស្តាំរបស់នារីរងគ្រោះ តែមិន បានស្ទាបអង្អែលទេ ដោយជនរង គ្រោះភ័យ ក៍រត់មកសំងំនៅក្នុងផ្ទះ។ លុះដល់ម៉ោង ១១ និង ២០ នាទី ខែឆ្នាំដដែល ជនសង្ស័យត្រូវ បានឃាត់ខ្លួនដោយក្រុមគ្រួសារក្មេងស្រីរងគ្រោះហេីយប្រគល់ខ្លួនអោយសមត្ថកិច្ច ប៉ុស្តិ៍ រដ្ឋបាលចោមចៅ។ បច្ចុប្បន្ន ជនសង្ស័យត្រូវ ឃាត់ខ្លួននៅប៉ុស្តរដ្ឋបាលកាកាប រង់ចាំបញ្ជូន ទៅតុលាការដោះស្រាយតាមនិតិវិធី។


































