ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង19និង 30 នាទីយប់ថ្ងៃទី16 កុម្ភៈឆ្នាំ2015 ស្ថិតនៅចំណុចខាងជើងការដ្ឋានកិនថ្មភូមិនិគមលើឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។លោក កេត ថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្រឡប់បានប្រាប់ឱ្យដឹង
ថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ណេន ធូ ភេទប្រុស អាយុ37 ឆ្នាំរស់នៅក្នុងភូមិខ្សា ឃុំដា ស្រុកចិតបុរី ខេត្ត ក្រចេះ ។បន្ទាប់ពីកើតភ្លាមៗត្រូវបានគេ រាយការណ៍ថាមាន គេចងគោចោលនៅចំណុចកើតខាងលើ ហើយកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យកំពង់ជិះម៉ូតូ មួយគ្រឿងម៉ាកyamaha សេរុស
តែម្នាក់ឯងនៅជិត កន្លែងកើតហេតុមើលទៅគួរឱ្យសង្ស័យទើបកម្លាំងរបស់លោកបានឃាត់ខ្លួនយកមកសាកសួរហើយនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពលួចគោរបស់គេពិតប្រាកដមែន ។លោកបានប្រាប់បន្តថាកម្លាំងរបស់លោកបានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកចុះមកនាំខ្លួនជនសង្ស័យយកទៅសាក
សួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិច្បាប់។
លោកបានបញ្ជាក់ដែរថាលុះព្រឹកឡើងកម្លាំងរបស់លោកបានផ្សព្វផ្សាយរកម្ចាស់គោទើបរកឃើញម្ចាស់ គោចំនួនពីម្ចាស់ទី1ឈ្មោះ ហឿន ពឿនភេទស្រីអាយុ27 ឆ្នាំ និងម្ចាស់ទី 2 ឈ្មោះ សឿន ណាន ភេទប្រុស អាយុ។52 ឆ្នាំម្ចាស់គោស្លាប់អ្នកទាំងពី រស់នៅភូមិប្រយ៉ាប ឃុំស្រឡប់ស្រុកត្បូងឃ្មុំបន្ទាប់មកលោកក៏បានប្រគល់គោទាំង2 ក្បាលឱ្យទៅម្ចាស់រៀងៗខ្លួន ។




































