​ប្រជាពលរដ្ឋ​រស់នៅ​ភូម់​តា​លៈ​សែន​ជ័យ​ឃុំ​រាម​ចោទ​អាជ្ញាធរ​ស្រុក​ព្រែ​បន់​ថា​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​(​ជៀក​&​ស៊ិន​អ៊ិន​វេស​ម៉ិ​ន​)​លោភ​រំ​បំពា​ល់យ​កដី​របស់​ពូក​គាត់​

0

​ខេត្ត​ព្រះ​ស​សីហនុៈ​ប្រជាពលរដ្ឋ​រស់នៅ​ភូម់​តា​លៈ​សែន​ជ័យ​ឃុំ​រាម​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​ចំនូ​ន​ប្រមាណ​១១៨​គ្រូ​សារ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៥​នេះ​បាន​មាន​ប្រ​ត្តិ​កម្ម​យ៉ាងខ្លាំង​ខណៈពេល​វត្តមាន​មន្ត្រី​ថ្នាក់ដឹកនាំ​អជ្ញាធរ​ស្រុក​ព្រែ​នប់​រូ​ម​និង​មន្ត្រី​ជំនាញ​សុរិយោដី​ចុះទៅ​ធ្វើ​វាស់វែង​កំណត់​ព្រំដី​ឲ្យ​ទៅ​ក្រុមហ៊ុន​(​ជៀក​&​ស៊ិន​អ៊ិន​វេស​ម៉ិ​ន​)​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ធ្វើការ​ចោទប្រកាន់ថា​នេះ​ជាការ​ឃុបឃិត​គ្នា​ប្រើប្រាស់​ស​ន្លិ​កប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី​ឆ្នាំ​១៩៩៧​ស្ថិតនៅ​ក្នុងភូមិ​ពូ​ធឿ​ង​ឃុំ​បិ​ត្រាងមក​វាស់​រំលោក​យក​ដី​របស់​ពូក​គាត់​ទាំងអស់គ្នា​រស់នៅក្នុង​ភូមិ​តា​លៈ​សែន​ជ័យ​ឃុំ​រាម​វា​ផ្ទុយគ្នា​ទៅ​និង​(​ស​.​ជ​.​ណ​)​លេខ​០០៦​ចុះ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៥​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ​។​20150217_110215
​ ​.​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​តា​លៈ​សែន​ជ័យ​ជុំវិញ​បញ្ហារ​មិន​ប្រក្រតី​ខាងលើនេះ​បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សាព​ត៏​មានការ​សែត​និង​ទូរទស្សន៍​ក្នុងស្រុក​ជាច្រើន​ឲ្យ​ដឹងថា​ក្រុមការងារ​របស់​អជ្ញាធរ​ស្រុក​ព្រែ​នប់​កំពង់​អនុវត្តន៍​ផ្ទុយ​ទៅ​និងសេចក្តីសម្រេច​(​ស​.​ជ​.​ណ​)​លេខ​០០៦​ចុះ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៥​របស់​អជ្ញាធរ​ខេត្ត​ហើយពីរ​ព្រោះថា​ករណី​សុំ​ឆ្វៀល​ដី​ទំហំ​៨១​ហិកតា​និង​៥៩​អា​របស់​ក្រុមហ៊ុន​(​ជៀក​&​ស៊ិន​អ៊ិន​វេស​ម៉ិ​ន​)​ខាងលើនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ទីតាំង​ដី​ទាំងនោះ​គឺ​ស្ថិតនៅ​ក្នុងភូមិ​ពូ​ធឿ​ង​ឃុំ​បិ​ត្រាង​ទាំងអស់​ដោយ​គ្មាន​ការពា​ក់ព​ន្ធ័​និង​ដី​របស់​ពូក​គាត់​ក្នុងភូមិ​តា​លៈ​សែន​ជ័យ​ឃុំ​រាម​ដែល​បាន​កាន់កាប់​រស់នៅ​តាំងពីរ​ឆ្នាំ​១៩៩៣​នោះឡើយ​ដូចនេះ​បើ​អាជ្ញាធរ​ស្រុក​ព្រែ​នប់​និង​មន្ត្រី​ជំនាញ​សុរិយោដី​នៅតែ​ឃុបឃិត​គ្នា​ធ្វើការ​វាស់វែង​ទាំង​បំពាន​ពូក​គាត់​និង​ធ្វើ​ការតវ៉ា​ប្រឆាំង​ដាច់ខាត​។​20150217_090253
​ ​.​លោ​កលិន​សារិន​មេឃុំ​រាម​បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា​ព្រំប្រទល់​រវាង​ឃុំ​បិ​ត្រាង​និង​ឃុំ​រាម​ចំណុច​ខាងលើនេះ​ចែកដាច់​ពីរ​គ្នា​ខ​ណ័​ដោយ​ព្រែក​ដូចនេះ​ការប៉ុនប៉ង​យកស​ន្លិ​កប​ណ្ណ័​កម្ម​សិទ្ធី​ដីធ្លី​នៅ​តំបន់​ភូមិ​ពូ​ធឿ​ង​ឃុំ​បិ​ត្រាង​ខាងលើនេះ​មក​ធ្វើការ​វាស់វែង​ឆ្លង​ព្រែក​ចូលមក​ទឹកដី​ឃុំ​រាម​ដូចនេះ​វា​ជា​ទង្វើ​ខុស​ទាំងស្រុង​ហើយ​។​ជាមួយគ្នានេះ​លោ​កលិន​សារិន​ជា​មេឃុំ​បានបញ្ជាក់​បន្ថែមទៀតថា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ភូមិ​តា​លៈ​ខាងលើនេះ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ពិតប្រាកដ​ដោយ​ពូក​គាត់​មានប​ណ្ណ័​គ្រូ​សារ​.​អត្តសញាណ​ប​ណ្ណ័​.​ឬ​ប​ណ្ណ័​បោះឆ្នោត​សុទ្ធសឹង​នៅក្នុង​ឃុំ​រាម​ទាំងអស់​។​20150217_110212 (2)
​ ​.​លោក​ទិ​ត្យ​វ​ទ្ធី​អភិបាលស្រុក​ព្រែ​បន់​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា​វត្តមាន​មន្ត្រី​ជំនាញ​ភូមិបាល​ស្រុក​នាពេលនេះ​មិនមែន​ចុះទៅ​ធ្វើការ​វាស់វែង​ដី​ឲ្យ​ក្រុមហ៊ុន​(​ជៀក​&​ស៊ិន​អ៊ិន​វេស​ម៉ិ​ន​)​នោះទេ​ប៉ុន្តែរ​ការចុះ​នេះ​គ្រាន់​ជា​ការចុះ​ពិនិត្យមើល​ព្រំដី​តាម​អំណាច​សា​ក្រម​របស់​សាលាខេត្ត​លេខ​០២.​ខ​.​ចុះ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៥​តែ​បានសម្រេច​ប្រគល់​ដី​តំបន់​ខាងលើ​ឲ្យ​ទៅ​ក្រុមហ៊ុន​តែ​ប៉ុ​ណ្ណុះ​ហើយ​ចំពោះ​មានការ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​
​ ​.​ដោយឡែក​លោក​ជៀក​គឹម​ឡុង​តំណាង​ក្រុមហ៊ុន​(​ជៀក​&​ស៊ិន​អ៊ិន​វេស​ម៉ិ​ន​)​ក៍​បានធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ទីតាំង​ដី​ខាងលើនេះ​ជា​ដី​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​លោក​តាំងពីរ​ឆ្នាំ​១៩៩៧​មក​ម្លេះ​ប៉ុន្តែរ​ក្រោយមក​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ក៍បាន​អាក់ខាន​មួយរយៈ​ដោយសារតែ​ដី​តំបន់​នោះ​ត្រូវ​រដ្ឋា​ល​ព្រែ​ឈើ​កាត់​ចូល​ជា​ដី​គំរប​ព្រែ​ឈើ​ឆ្នាំ​២០០២​។​លុះ​ក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ​២០១៤​ក្រុមហ៊ុន​ក៍បាន​ធ្វើការ​ស្នើរ​សុំ​កាត់​ឆ្វៀល​ដី​ចំ​ណុន​នេះ​ចំនូ​ន​៨១​ហិកតា​៥៩​អា​ដើម្បី​កាន់កាប់​គ្រប់គ្រង​វិញ​។​20150217_103458

ជា​លទ្ធផល​ការស្នើរ​សុំ​ឆ្វៀល​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ព្រមទាំង​មាន​សាលក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​ហើយ​ចំពោះ​បញ្ហារ​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​តំបន់​ភូមិ​តា​លៈ​ខាងលើនេះ​ដីធ្លី​ដែល​ពូក​គាត់​កំពង់​រស់នៅ​មិន​ការពាក់​ន្ធ័​ជា​ដី​ក្រុមហ៊ុន​នោះទេ​គឺ​ដី​ប្រជាពលរដ្ឋ​និង​ដី​ក្រុមហ៊ុន​ចែកដាច់​ពីរ​គ្នា​ដូចនេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ព្រូ​យ​បារ​ម្ម​គឺមាន​ការពាក់​ព​ន្ធ័​តែ​បុគ្គល់​ម្នាក់​គត់​៕​