បន្ទាយមានជ័យះក្នុងពិធីសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៤និងទិសដៅការងារឆ្ន ាំ២០១៥របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលធ្វើទ្បើងរយះពេលពីថ្ងៃចាប់ពីថ្ងៃទី១៦-១៧ម្សិលមិញក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានរកឃើញបញ្ហាប្រឈមច្រើនជាងគេត្រូវធ្វើការដោះស្រាយផងដែលសម្រាបអនុវត្តឆ្នាំ២០១៥គឺកត្តាចរាចរ។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបន្ទាប់ពីកិច្ចពិភាក្សាគ្នាជាក្រុមរួចមកលោកបានលើកទ្បើងនៅបញ្ហាប្រឈមចំនួន៣៥ចំនុចតែបញ្ហាប្រឈមច្រើនជាងគេគឺបញ្ហាចរាចរមានដល់ទៅ១៥ចំនុចដែលនាំអោយមានគ្រោះថ្នាក់ចរាចរកើនទ្បើងបណ្តាលអោយមានអ្នកស្លាប់និងរបួសខូចខាត់ទ្រព្យសម្បត្តិប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ច។បញ្ហាទាំង១៥ចំនុវនេះរួមមានមកពីរថយន្តកាំម៉ារីដឹកផ្លែឈើផ្ទុកលើសទំងន់ប៉ះពាល់ដល់អ្នកបើកបរ គ្មានស្លាក់លេខនិងល្បឿនលឿននិងក្រៅពីនេះមិនគោរពច្បាប់ចរាចរ.
គ្មានស្លាក់សញ្ញាចរាចរនៅតាមចំនុចគ្រោះថ្នាក់ទាំងទីប្រជុំជននិងជនបទ. យានយន្តឆ្នៃខុសលក្ខណះបច្ចេកទេអាចធ្វើចរាចរតាមផ្លូវសាធារណះ. អ្នកបើកបរមិនទាន់គ្រប់អាយុបើកបរ. េពលស្រវឹងបើកបរ……។ល។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្ថែមលើអ្វីដែលត្រូវធ្វើនៅឆ្នាំ២០១៥របស់ខេត្ត អាជ្ញាធរ មន្ទីរស្ថាប័ណ្ណក្នុងខេត្តត្រូវកែទម្រង លុបបំបាត់អំពើពុករលួ បក្ខពួក រំលោភអំណាចហើយត្រូវឆ្លុះកញ្ចក ដុសក្អែល ងុតទឹក

ព្យាបាល។មិនត្រឹមតែប៉ុណ្ណោះលោកសូមអោយខេត្តស្រុកក្រុងត្រូវផ្តោតលើ៤យ៉ាងមាន ១ អប់រំត្រូវបណ្តុះបណ្តាលវិជ្ជាជីវះ ២ សុខាភិបាលធ្វើយ៉ាងណាផ្តល់សេវាព្យាបាលអោយប្រជាពលរដ្ឋមានទំនុបចិត្តលើពេទ្យ ៣កសិកម្មត្រូវចុះអោយដល់ប្រជាកសិករអប់រំណែនាំបង្ហាញពីវិធីដាំដុះកុំអោយពួកគាត់ចេះតែធ្វើហើយមិនចំណេញគិតតែខ្ចីលុយធានាគារ ៤អភិបាលកិច្ច។ដើម្បីទទួលបានជោគជ័យលើ៤ចំនុចនេះបានលុះត្រាពព្រំដែនសន្តិភាព ភូមិឃុំមានសុវត្តិភាព៕





































