ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ ប្រកាសសាលក្រមផ្តន្ទាទោសក្នុងម្នាក់ៗ៥ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ ទោសនិងបទប្រើប្រាស់អាវុធខុសច្បាប់ ពាក់ព័ន្ឋការបាញ់ប្លន់ឧកញ៉ា ឡោក ហ៊ួ នៅក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលថ្ងៃទី២ កញ្ញា ឆ្នាំ ២០១២ អស់ទ្រព្យសម្បត្តិ១៥០០០ ដុល្លារ និង នាឡិកាមាសមួយគ្រឿង ។
លោកចៅក្រម ស៊ិន វិសាល បានថ្លែងក្នុងសវនាការ ក្រុមជនជាប់ចោទ ទី១-ឈ្មោះ មឿន អែម ហៅ ថៃ សាក់ ហៅ ប៉ុល ភក្តិ ហៅ យ៉ាន់ សុភក្ត្រ ហៅក្របី ភេទប្រុស អាយុ៣៤ឆ្នាំ (នៅក្នុងឃុំ) ទី២-ឈ្មោះ លឹម ទ្រី ហៅលឹម ហេង ហៅ ទី ភេទប្រុស អាយុ ៣៣ឆ្នាំ (នៅក្រៅឃុំ) និង ទី៣-ឈ្មោះ សេង សុគន្ធ ហៅ ឆេង ភេទប្រុស អាយុ ២៩ ឆ្នាំ (គេចខ្លួន) ត្រូវបានតុលាការកាត់ទោស
ឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៥ឆ្នាំ បង្គាប់ឲ្យរួមគ្នាសងប្រាក់ចំនួន ១៥៥០០០ ដុល្លារអាមេរិក និង សងជម្ងឺចិត្តចំនួន១០លានរៀល ទៅដើមបណ្តឹង ។ ក្នុងសាលក្រមដដែលនេះ លោកចៅក្រម ក៏បានបើក សិទ្ឋិឲ្យក្រុមជនជាប់ចោទ ធ្វើការប្តឹងឧទ្ឋរណ៍ផងដែរ ៕