​ផ្អើល​ពេញ​សាលាខេត្ត​កំពង់ធំ​មាន​ជន​មិន​ស្គាល់មុខ​ដាក់​លិខិត​អាណា​មិ​ក​ក្នុង​សាលាខេត្ត​ ​លិខិត​អណាមិក​ជាច្រើន​ត្រូវបាន​គេ​ប្រទះឃើញ​ស្ទឺ​គ្រប់​ទីកន្លែង​ពិសេស​នៅក្នុង​បរិវេណ​សាលាខេត្ត​កំពង់ធំ

0

សាលាខេត្ត​កំពង់ធំ និង​នៅតាម​ចន្លោះប្រហោង​ទ្ធា បន្ទប់​របស់​អភិបាលរង​ខេត្ត ខណៈដែល​នៅឯ​សាលប្រជុំ​ខេត្ត​បាន​និង​កំ ពុង​ដំណើការ​សន្និបាត​បូកសរុប​លទ្ធផល​ការងាររដ្ឋបាល​សាលាខេត្ត​ឆ្នាំ​២០១៤ និង​ទិសដៅ​ឆ្នាំ​២០១៥​។​
​មហាជន ពិសេស​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី​គេ​បានឃើញ​នូវ​ខ្លឹមសារ​លិខិត​អណាមិក​ដែល​បាន ដាក់ពង្រាយ​កាលពី​ថ្ងៃទី​១៧ គុ​ម្ភៈ ២០១៥ ដែល​បាន​វាយប្រហា​ដោយ ពាក្យសំដី​ធ្ងន់ៗ​ចំៗ និង​ចោទប្រកាន់​លើ​លោក ឡង គី​សឹង នាយក​រដ្ឋ បាល​សាលា​កំពង់ធំ ដែល​កំពុង​ហ៊ុំព័ទ្ធ​ដោយ​រឿងអាស្រូវ​ស្រាប់​នោះ​។photo-1
​ខ្លឹមសារ​មាន​ដូចខាងក្រោមៈ​​ជុំវិញ​ការដាក់​ពង្រាយ​លិខិត​អណាមិក​ខាងលើ​រហូតមកដល់​ម៉ោង​នេះ គេ​នៅ​មិនទាន់​ឃើញ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ណា ឡើយ​ទេ ដែល​មើលទៅ​គេ​សន្និដ្ឋានថា ទំនង​ដូចជា​ចេតនា​ចង់​ឲ្យ​រឿងនេះ ផ្ទុះ​ពេញ​ខេត្ត​តែម្ដង​។​
​សូម​បញ្ចា​ក់ថា កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី​ផ្ទុះ​នូវ​បាតុភាព​មន្ត្រី​រាជ ការ​ក្នុង​សាលាខេត្ត​កំពង់ធំ​ជាច្រើន​នាក់​ចេញមុខ​ប្ដឹង​ជា​ចំហរ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណា​លើ ស្រុក​ស្ទោង​ជាង​២០០ គ្រួសារ​ដាក់ពាក្យ​ប្ដឹង​ចំនួន​២​លើក ទៅ​ប្រធាន​គណៈកម្មាធិការ​ទី​១​រដ្ឋសភា ជាតិ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្ដឹងទៅ​សម្ដេច​តេ​ជោ នាយក​រដ្ឋ មន្ត្រី និង​អភិបាលរង​ខេត្តកំពង់ធំ​៤​រូប​គ្រោង​ដាក់ពាក្យ​ប្ដឹងទៅ​ក្រសួង​មហា ផ្ទៃ​រួចមក សមាជិក​

ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ដែល​ក្នុងនោះ​មកពី​គណបក្ស ប្រឆាំង​៥​រូប និង​មកពី​គណបក្ស​ប្រជាជន​៦​រូប ក៏បាន​ឯកភាពគ្នា​ចុះ​ហត្ថ លេខា​លើ​លិខិត​ស្នើសុំ​ដកហូត​មុខតំណែង​លោក ឡង គី​សឹង នាយក​រដ្ឋ បាល កាលពី​ថ្ងៃទី​១២ គុ​ម្ភៈ នៅក្នុង​អង្គប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត និង​

រដ្ឋបាល​សាលាខេត្ត ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឈុន ឈន់ បាន ព្រមាន​ធ្ងន់ៗ​ទៅលើ​នាយក​រដ្ឋបាល បន្ទាប់ពី​នាយក​រដ្ឋបាល​រូបនេះ​បាន ឆ្លើយ​ធ្វើលិខិត​ឆ្លើយបំភ្លឺ​ទៅគណបក្សប្រឆាំង​ដោយ​បុ​គ្ក​ល​ខ្លួនឯង មិនបាន ឆ្លង​យោបល់​គណ​អភិបាលខេត្ត មិនបាន​ឆ្លង​យោបល់​ប្រធាន​ក្រុមប្រឹក្សា ខេត្ត និង​ថែមទាំង​ធ្វើការ​ចុះផ្សាយ​ស្រាយ​បំភ្លឺ​លើ​ទំព័រ​សារពត៌មាន និង បណ្ដា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​អំពើ​ចិត្ត ហាក់ដូចជា​រដ្ឋបាល​សាលាខេត្ត ជា​ស្ថា​ប័ណ្ណ​

ឯករាជ្យ មិន​ចំណុះ​អ្នកណា ជាងនេះទៅទៀត​ឯកឧត្តម​ប្រធាន ក្រុមប្រឹក្សា​ក៏បាន​ជំរុញ​ឲ្យ​គណៈ​អភិបាលខេត្ត​ត្រូវ​រៀបចំ ក្បាលម៉ាស៊ីន​រដ្ឋ បាល​សាលា​ឡើងវិញ​ខណៈដែល​បញ្ហា​អសកម្ម​ជាច្រើន​ផ្ទុះឡើង​ផ្ទួនៗ ទាំង​ក្នុង​រដ្ឋបាលខេត្ត ធ្វើ​ឲ្យ​គណបក្សប្រឆាំង​មាន​ឳ​កាស​លូកដៃ​ករ​កូ ករ កាយ​ចាប់​ចំណុចខ្សោយ​បាន​ស្ទឺ​គ្រប់​រឿង​។​03
​គួររំលឹកថា ពត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ និង​កាលពីពេល​ថ្មីៗ​នេះ លោក ឡង គី​សឹង នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ដែល​កន្លងមក​បាន​ប្រើ អំ​ណាយ​ជា​លេខាធិការដ្ឋាន​សាលាខេត្ត បានធ្វើ​សកម្មភាព​ដឹកឈើ​ក្រ ញូ​ង​តាម​រថយន្ត​ឆ្លាម​១​គ្រឿង​ពណ៌​ត្រី​ឆ្លូញ​១​គ្រឿង​ចេញពី​ខេត្តព្រះវិហារ ខណៈដែល​ដៃ​ម្ខាង​បញ្ចារ​ឲ្យ​គេ​ប​ង្គ្រា​ប់ ដៃ​ម្ខាង​ប្រព្រឹត្ត​ខ្លួនឯង​និង​យក ឈ្មោះ អភិបាលខេត្ត​ប្រជា​ចំហរ​ទៀតផង ៕