ព្រះវិហារ:ហេតុការណ៍គ្រោះថ្នាក់ចរាចរ១បានកើតទ្បើងបណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងបង្កទ្បើងដោយរថយន្តសាំយ៉ុង១គ្រឿងបើកបរមិនគោររពច្បាប់ចរាចរក្នុងល្បឿនលឿនចូលទីប្រជុំជនក្រុងព្រះវិហារទៅបុកពីក្រោយជនរងគ្រោះកំពុងជិះម៉ូតូពេញទំហឹង។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់នេះបានកើតនាវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៥តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៏ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សាក្សីនៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថានៅវេលាម៉ោងខាងលើគាត់បានឃើញរថយន្តសាំយ៉ុងពណ៏ស១គ្រឿងធ្វើដំណើរបោះពួយយ៉ាងលឿនក្នុងទិសដៅពីជើងទៅលិច លុះធ្វើដំណើរមកដល់កន្លែងកើតហេតុក៏វ៉ាក់អើរនិងបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូរេពេញផ្លូវក៏ត្រូវបានរថយន្តតាក់ស៊ីសាំយ៉ុងបុកពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសស្រវឹងស្រាបោកក្បាលធ្លាយចេញខួរដេកស្លាប់នៅកណ្តាលទ្រូងផ្លូវធ្វើដមណើរ។ភ្លាមៗនោះអ្នកបើកបររថយន្តតាក់ស៊ីសាំយ៉ុង៨កៅអីបើកមកដល់ផ្លូវកែងចំណុចស្រះឈូកក៍រត់ចោលរថយន្ដបន្សល់ទុកអ្នកដំណើរក្នុងរថយន្ត។
សមត្ថកិច្ចនគរបាលចរាចរនិងសណ្តាប់ធ្នាប់ក្រុងព្រះវិហារបានឲ្យដឹងថាជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុការណ៍នោះមានឈ្មោះសៀសឿមភេទប្រុសអាយុ២៥ឆ្នាំមានមុករបរកសិកររស់នៅភូមិអភិវឌ្ឍន៏សង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារ។ចំណែកអ្នកបើកបររថយន្តតាក់ស៊ីពុំបានស្គាល់អត្តសញ្ញាណឡើយព្រោះអ្នកបើកបរថយន្តបានរត់បាត់់ស្រមោលនៅម្តុំភូមិស្រះឈូក។
សមត្ថកិច្ចនគរបាលបន្តទៀតថារថយន្តតាក់ស៊ីដែលបើកបុកម៉ូតូពីក្រោយធ្វើដំណើរក្នុងទិសដៅពីជើងទៅលិចចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តស្ទឹងត្រែងលុះមកដល់កន្លែងកើតហេតុខាងលើបើកយ៉ាងលឿនចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ផ្លោងឡើងលើបោកក្បាលនិងកញ្ចក់រថយន្តធ្លាក់ចុះមកក្រោមស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ចំណែកម៉ូតូដែលជនរងគ្រោះជិះម៉ាកស្មាស់រីវូខូចខាតស្ទឺរតែទាំងស្រុង។
ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលក្រុងព្រះវិហារបានធ្វើការវ៉ាស់វែងនិងធ្វើកំណត់ហេតុបន្ទាប់មកបានអូសយកវត្ថុតាងរថយន្តបង្កម៉ាកសាំយ៉ុងពណ៏សពាក់ស្លាកលេខភ្នំពេញ២Z២៨៨៣និងម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយនៅឯស្រុកកំណើត៕



































