កំពង់ឆ្នាំង៖អគ្គីភ័យបានឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោតាឡូ (តាក្លូ)អស់ប្រមាណ៥០% ដែលសង្ស័យថាជាការទុយស្សេខ្សែភ្លើងដោយម្ចាស់ ដុតធូបទៀន និងបើកភ្លើងតុបតែងកុងម៉ា ហើយបិតទ្វារផ្ទះចោល ក្នុងថ្ងៃសែនចូលឆ្នាំចិន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យនេះមានឈ្មោះ ឡូ លី ភេទស្រី អាយុ២៨ឆ្នាំជាផ្ទះលក់គ្រឿងបន្លាស់ និងគ្រឿតុបតែងរថយន្ត មានទីតាំងក្នុងភូមិសង្កាត់ខាងលើ។
ម្ចាស់ផ្ចះបានអោយសមត្ថកិច្ចដឹងថា៖មុនពេលកើតហេតុប្តីរបស់គាត់បានតភ្លើងតុបតែង
កន្លែងកុងម៉ានៅកណ្តាលផ្ទះ និងបានដុតធូបទៀនសែនបាយសម្លតាមប្រពៃណីចិនជូនដូនតា បន្ទាប់មកក៏បានបិតទ្វារផ្ទះចោល ចេញទៅផ្ទះបងប្អូន។ករណីអគ្គីភ័យនេះគាត់សង្ស័យថា បណ្តាលមកពីការទុស្សខ្សែភ្លើង។
នៅក្នុងគ្រោះអគ្គីភ័យនេះគេបានឃើញរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល
ខេត្តចេញមកជួយអន្តរាគមបាញ់ពន្លត់ភ្លើងចំនួន២គ្រឿងផងដែរ ទើបគ្រប់គ្រងអគ្គីភ័យនេះបាន
ប៉ុន្តែតាមការសន្និដ្នានរបស់សមត្ថកិច្ចជំហានដំបូង ថាការខូតខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់ប្រ
មាណ៣០% និងឆេះខូតខាតផ្ទះអស់ប្រមា៤០% ដែលមានទំហំនៃការខូតខាតរាប់ម៉ឺនដុល្លា។
ប្រជាពលរដ្ឋនិយាយថា បើគ្មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលានោះទេ អគ្គីភ័យនេះអាចបង្កការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងផ្សេងទៀតមិនខានឡើយ។សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយត្ន័អោយបានខ្ពស់
ក្នុងការដុតធូបទៀន និងការប្រើប្រាស់អគ្គីសនីត្រូវបិតបារ៉ែតចោលពេលមិននៅក្នុងផ្ទះ៕



































