សៀមរាប : លោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួកបន្ទុកព្រហ្មទណ្ឌមានប្រសាសន៍ អោយដឹងជុំវិញករណីខាងលើថាដោយអនុវត្តក្រោមការបញ្ជាដឹកនាំពីសំណាក់លោក វរសេនីយ៍ឯក ថង សាគុណ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ ។
និងបានការសហការជាមួយលោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជា លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ផងនោះ ។ ទើបជាក់ស្តែងកាលពីថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៥កន្លងទៅលោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួកបន្ទុកព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការណ៍សហការបន្ត
ជាមួយគ្រប់សមត្ថិកិច្ចដែលពាក់ព័ន្ធធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់នេះដែលមានឈ្មោះសៀន បូរី អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពក្នុងករណីអំពើលួចកាច់សោរកយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ពាក់ស្លាកលេខ ពោធិ៍សាត់ ១D ៨៦៣៩ ពីជនរងគ្រោះនៅត្រង់ចំណុះផ្ទះសំណាក់អង្គរផារ៉ាដាយ ស្ថិតនៅក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប រួចបើកគេចទៅខេត្តកំពង់ស្ពឺ ក៏ត្រូវបានសមត្ថកិច្ច
ខេត្តកំពង់ស្ពឺមានការសង្ស័យក៏បានធ្វើការសួរនាំទើបដឹងថាម៉ូតូខាងលើនេះមិនមែនជាម៉ូតូរបស់ជនសង្ស័យទើបសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការចាប់ឃាត់ប្រគល់មកអោយសមត្ថកិច្ចនគរបាលក្រុងសៀមរាបក្នុងថ្ងៃកើតហេតុតែម្តង ។ លោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ បានបន្តអោយដឹងទៀតថាដោយយោងទៅតាមពាក្យ បណ្តឹងពីជនរងគ្រោះផងនោះបន្ទាប់ពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការសួរនាំចំពោះជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចកាច់សោរកយកម៉ូតូរបស់ជនរងគ្រោះហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពរូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៥កន្លងទៅដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ចំណែកម៉ូតូដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញ ដោយលោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការ ដ្ឋាននគរបាលក្រុងសៀមរាបទទួកបន្ទុកព្រហ្មទណ្ឌបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចជំនាញរបស់លោកនិងបន្តការងារភារះកិច្ចស្នូលរបស់ខ្លួនអោយបានជាប្រចាំដើម្បីធានាអោយបាននូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមក្នុងក្រុងសៀមរាបអោយបានល្អប្រសើរថ្វេដងព្រោះខេត្តសៀមរាបជាតំបន់ទេសចរណ៍ ៕ លោក ខេង ខេមរា



































