​តុលាការ​ផ្តន្ទាទោស​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ដាក់គុក​២​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើ​អាស​ជាមួយ​កុមារា​៣​នាក់​

0

​ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ បានប្រកាស​សាលក្រម​ផ្តន្ទាទោស បុរស​ចំណាស់​ម្នាក់​ជា​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស ឲ្យ​ជាប់ ព​ន្ឋ​នាគារ​រយៈពេល​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ អំពើ​អាស​ប្រឆាំងនឹង​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ តាម​មាត្រា​៤៣ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម ផ្លូវភេទ​។​ ​

លោក​ចៅក្រម គឹម រ័ត្ន​ណារិន បានប្រកាស​ផ្តន្ទាទោស ឈ្មោះ Richard Michael William Fruin អាយុ​៣៦​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​អតីត​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​នៅ​សាលា Universal English School ។ ក្នុង​សាលក្រម​ដដែល ចៅក្រម​ក៏បាន​បង្គាប​ឲ្យ​ជនជាប់ចោទ សង​ប្រាក់​ជម្ងឺ​ចិត្ត ដល់​ជនរងគ្រោះ​ក្នុង​ម្នាក់ៗ​៣​លាន​រៀល ផងដែរ ។​ ​

ជនជាប់ចោទ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​តំណាង​អយ្យការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ខណៈពេលដែល​បុរស​អង់គ្លេស​រូបនេះ បាន​នាំ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ចូល​បន្ទប់​លេខ​២០៦​ក្នុងផ្ទះ​សំណាក់​យីហោ «​បឹង​មាស​»

ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៤៣​ផ្លូវ​លេខ​៨៦​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ដើម្បី​ប្រព្រឹត្ត អំពើ​អាស​។​ក្នុងនោះ​ក៏មាន​ជនរងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​២​នាក់​ទៀត ដែល​ត្រូវ​ជនជាប់ចោទ ជនជាតិ​អង់គ្លេស​លួងលោម​នាំទៅ​ប្រព្រឹត្ត​អំពើ​អាស​នេះ​ផងដែរ​៕ article-2479790-191316B100000578-170_634x475 article-2479790-191316BD00000578-255_634x645 photo-2