​លោកស្នងការ​ជួយ​មើល​ល្បែងស៊ីសង​នៅមុខ​ប៉ុស្តិ​និង​ក្រោយ​ប៉ុស្តិនគរបាល​ប្អេ​រ​ផង​បានទេ​!!

0

​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង បានធ្វើការ​រិៈ​គន់​ចំៗ​អោយដឹងថា​៖​នៅ​ពីក្រោយ​និង​ពីមុខ​ប៉ុស្តិ​រដ្ឋបាល​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​មាន​គេ​ល្បែងស៊ីសង​ជា​យូរណាស់​មកហើយ និង​ថ្មីៗ​នេះ​មន្ត្រី​ប៉ុស្តិ​បាន​បណ្តោយ​អោយមាន​ល្បែង​គប់ ប៉ោង ប៉ោង​នៅជាប់​នឹង​មុខ​ប៉ុស្តិ​តែម្តង ដែល​មើលទៅ​ដូចជា​ប៉ុស្តិនគរបាល​កាង​ល្បែង​តែម្តង​។​DSC06365
​ ​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹងថា ល្បែងស៊ីសង​នៅក្បែរ​ប៉ុស្តិ​និង​ក្រោយ​ប៉ុស្តិ​មួយ​នេះ​ពុំមាន​សមត្ថកិច្ច​ណាមួយ​អើពើ​ឡើយ ដែល​គេ​លេង​និង​ហោ​កញ្ជ្រៀវ​ជា​រៀងរាល់ថ្ងៃ ដូចជា​ល្បែង​ចាក់​ប្រដាល់ នៅ​រោង​កាហ្វេ ក្រោយ​ប៉ុស្តិ ដែល​គេ​បាន​លែង​យ៉ាង​រំភើយ​និង​រលូន​រាល់ថ្ងៃ គឺ​ល្បែង​ចាក់​ប្រដាល់​គឺ​លេង​នៅ​ថ្ងៃ​សុក្រ សៅ​រ៏ និង​អាទិត្យ មាន​មនុស្ស​ច្រើនណាស់​មក​គ្រប់​សម​សភាព​ដែល​ញៀន​និង ល្បែង នេះ ដែល​ក្នុង​ហាង​ស្ទើរតែ​រក​កន្លែង​អង្គុយ​គ្មានទេ ។ មិនតែប៉ុណ្ណោះ មាន​ល្បែង​កត់​កន្ទុយលេខ និង​លេងបៀ​ផងដែរ គឺ​នេះ​ជា​ទម្លាប់​ប្រចាំថ្ងៃ​ទៅហើយ​ដែល​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​មិនដឹងមិនឮ​។
​ឥឡូវនេះ​ក្នុងពេល​បុណ្យចូលឆ្នាំ​ចិន នគរបាល​ប៉ុស្តិ​រដ្ឋបាល​នេះ បាន​អនុ​ញ្ញា​ត្តិ​អោយគេ​ធ្វើ​រោង​ដាក់​ល្បែងស៊ីសង គប់​ប៉ោង ប៉ោង នៅមុខ​ប៉ុស្តិ​តែម្តង ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ហួសចិត្ត​និង​ធ្វើការ​រិៈ​គន់​ថា កន្លែង​នគរបាល​ប៉ុស្តិ​ជា​កន្លែង​សមត្ថកិច្ច​ជា​អ្នកអនុវត្ត​ច្បាប់ បែរជា​អោយមាន​ល្បែងស៊ីសង​ទៅវិញ តើ​រឿងនេះ​ថ្នាក់លើ​មាន​ដឹង​ទេ ឬ​អោយ​នគរបាល​ប៉ុស្តិ​រកលុយ​ចិញ្ចឹម​មេ​ទេ​ដឹង​!!​។​
​ពាក់​ព​ន្ឋ័​និង​ករណីនេះ លោក សំ សិ​ទ្ឋី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹង​យ៉ាង​ស្រួល​ថាៈ លោក​មិន​បានដឹង​ទេ តែ​នៅ​យប់​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ប្រជាពលរដ្ឋ​បាន​ប្រា​ប់លោក លោក​ក៏បាន​ទៅ​មើលឃើញ​មាន​រោង​គប់​ប៉ោង ប៉ោង នៅ​បាំង​ពីមុខ​ប៉ុស្តិ​នោះ​ពិតមែន ហើយ​លោក​បាន​បញ្ជារ​អោយ​លោកនាយ​ប៉ុស្តិ រើចេញ​ពីមុខ​ប៉ុស្តិ​វិញ​ភ្លាម តែ​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​កុ​ម្ភះ​នេះ គេ​នៅ​មិនទាន់​ឃើញ​គេ​រើរុះ​រោង​ល្បែង​នេះ​ចេញ​ពីមុខ​ប៉ុស្តិ​នៅឡើយ​ទេ​បាទ​!! ។DSC06366
​ប្រជាពលរដ្ឋ​បាន​យល់ថា​៖ ដោយសារតែ​កើតមាន​ល្បែងស៊ីសង​នៅក្បែរ​ប៉ុស្តិ​នេះ និង​នៅ​កន្លែង​ផ្សេងៗ​មួយចំនួនទៀត​នោះ​ដោយ​គ្មាន​ការបង្ក្រាប​ទើប​កន្លងមក បាន​កើតមាន​ចោរកម្ម​មិន​ឈប់ឈរ​នៅ​ក្រុង​កំពង់ឆ្នាំង រឿង​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្ត និង​លោក​អភិបាលខេត្ត មេត្តា​សូមជ្រាប​ជួយ​គាំទ្រ​បន្ត​អោយមាន​ទៀត ឬក៏​ជួយ​ទប់ស្កាត់​ផង​បានដែរ​ឬទេ​..!! ៕