​ផ្ទះស្លឹក​មួយ​ខ្នង​ឆេះ​ម៉ត់​ដោយសារ​ក្មេង​លេង​ដុត​ផាវ​ឆេះ​កញ្ជ្រាំង​រាល​ដល់ផ្ទះ​ជនរងគ្រោះ​

0

​កំពង់ឆ្នាំង​៖​ដោយសារតែ​ការលេង​ដុត​ផាវ​របស់​ក្មេងៗ​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​បានធ្វើអោយ​ភ្លើង​ឆេះ​កញ្ជ្រាំង​នៅ​វាលស្រែ និង​បាន​រាល​ឆេះ​ផ្ទះស្លឹក​មួយ​ខ្នង​នៅ​ដាច់ស្រយាល​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌​។​10950679_1575191142725569_3686940559252482751_n
​ ​មន្ត្រីនគរបាល​មូលដ្ឋាន​ចាស់​បានអោយដឹងថា​៖​ស្ត្រី​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ដោយ​អគ្គីភ័យ​ខាងលើនេះ​មានឈ្មោះ យូ សាន់ អាយុ​៦១​ឆ្នាំ ផ្ទះ​គាត់​ទំហំ​៦​ម គុណ​និង ៥​ម ដំបូល​ស្លឹក ជញ្ជាំង​ស្លឹក ក្រាល​រនាប​ឬ​ស្សី ជា​ជនក្រីក្រ​រស់នៅ​ទី​ដាច់ស្រយាល​ពី​គេ ក្នុងភូមិ​ឃុំ​ខាងលើ ហើយ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត មាន​ស្រូវ​៥​កា​រ៉ុង កង់​១​គ្រឿង និង​និង​សម្លៀក​របស់​ប្រើប្រាស់​នៅលើផ្ទះ​មួយចំនួនទៀត​។​
​ ​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​អោយដឹងថា​៖​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បណ្តាល​មក​
​ពី​ក្មេងៗ​ដុត​ផាវ​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន បាន​រាល​ឆេះ​កញ្ជ្រាំង​ក្នុង​វាលស្រែ និង​បាន​រាលដាល​ដល់ផ្ទះ​ស្ត្រី​រងគ្រោះ​ក៏ត្រូវ​ភ្លើង​ឆេះ​ម៉ត់​តែម្តង​តែមួយ​ពព្រិច​ភ្នែក គឺ​គ្មាន​អ្នកណា​មកជួយ​ពន្លត់​ទាន់​នោះឡើយ ព្រោះ​ជា​ផ្ទះស្លឹក​ងាយ​ឆេះ​បំផុត​៕ ​បញ្ជាក់​រឿងនេះ​គ្មាន​រូបភាព​ទេ តែ​រូប​ដែល​ផ្ញើរ​ទៅនេះ​ជា​រូប​ផ្ទះ​ឆេះ​នៅ​​កន្លែង​ផ្សេង​ប្រហាក់ប្រហែលគ្នា​