កំពង់ស្ពឺ=យុវជនម្នាក់ត្រូវបានក្រុមក្មេងៗដែករាំធុងបាស់ដេញវ៉ៃនិងដំដងរួចជាន់ កសម្លាប់នៅវាលស្រែខណះមានពួកគរមានទំនាស់ពាក្យសម្តីគ្នាពេលរាំធុងបាស់ការកូនអ្នកភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ករណីរាំបណ្តាលឲ្យមានទំនាស់និងឈានដល់ការសម្លាប់មនុស្សនេះបានកើតឡើងម៉ោង ២២និង១០នាទី ថ្ងៃ១៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចភូមិត្រោតវែង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនរងគ្រោះក្នុងហេតុការណ៏ មានឈ្មោះ ប្រាច សាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅកន្លែងកើតហេតុ ។
សាក្សីក្នងភូមិបានប្រាប់សមត្ថកិច្ចថា នៅវេលាខាងលើក្រុមក្មេង២ក្រុមដែលមួយ ក្រុមទៀតហាក់មិនស្គាល់ច្បាស់តែមួយក្រុមទៀតជាក្រុមដែលក្មេងរងគ្រោះនិងជាអ្នកភូមិផងរបងជាមួយនិងអ្នកដើមការ បាននាំគ្នារាំធុងបាស់ក្នុងកម្មវិធីចូល រោងការក្នុងភូមិត្រាវ ។
ប្រភពបានបន្តថាលុះដល់ម៉ោងខាងលើក្មេងទាំង២ក្រុមហើយមានទំនាស់និងគ្នារហូតមានការវ៉ៃតប់គ្នាផ្អើលពេញវង់ថែមទាំងក្មេងខាងរងគ្រោះបានរត់ចោលម៉ូតូនៅមុខរោងការទៀតផង ។ក្រោយពីបានវ៉ៃតប់គ្នាក្រុមក្មេងភាគីខាងរងគ្រោះបាន រត់មកផ្ទះក្នុងភូមិកើតហេតុតែជាអកុសលយុវជនឈ្មោះ ប្រាច សាន់ ត្រូវបានគេ វាយសម្លាប់មុនមកដល់ផ្ទះ ។
សាក្សីម្នាក់ទៀតក៏បានទម្លាយប្រាប់សមត្ថកិច្ចដែរថាមុនពេលដឹងថាឈ្មោះ ប្រាច សាន់ ត្រូវបានគេវាយសម្លាប់គេបានឃើញមនុស្ស២ទៅ៣នាក់មានទាំងពិលឆ្លុះ សត្វនៅនិងក្បាលបានដើរចេញពីចំណុចដែលជនរងគ្រោះបានដេកស្លាប់រួចដើរចេញទៅភូមិដែលកំពង់តែចាក់ធុងបាស់ខាងលើ ។
គាត់បានបន្តថាបន្ទាប់ពួកគាត់អ្នកដែលដើររកក្មេងរងគ្រោះក៏ប្រទះឃើញសាកសពជនរងគ្រោះទើបត្រូវបានគេវាយសម្លាប់នៅថ្មីៗដោយមានស្នាមត្រង់បំពង់កទាញដៃមកកក្រោយទាំង២និងបានស្ឡាប់បាត់ទៅហើយ ។
លោកអនុសេនីយ៏ វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានឲ្យដឹងថាសាកសពត្រូវបានជនសង្សយ័វាយសម្លាប់ខាងក្រោយភូមិដែលមានចាក់ធុងបាស់ចម្ងាយ២០០ម៉ែត្រ ដោយមានបន្សល់ទុកដំបងមួយនៅទីនោះ ។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញបានឲ្យដឹងដែរថា ជនសង្សយ័ត្រូវបាន គេវាយនិងរបស់រឹងចំក្បាលនិងបំពង់ក បណ្តាលឲ្យស្លាប់មុខពេលរត់មកដល់ផ្ទះ នៅវាលស្រែខាងក្រោយភូមិ ។
មកដល់ពេលនេះគេបានដឹថាសមត្ថកិច្ចទាំងប៉េអឹម និងប៉ូលីស៏ បានកោះហៅនិង នាំខ្លួនជនសង្សយ័មួយចំនួនមកសាកសួរដើម្បីស្វែងរកជនដៃដល់ដែលបានវាយសម្លាប់មនុស្សយ៉ាងសាហាវនេះមកដាក់ទោសតាមច្បាប់ ៕



































