​នគរបាល​ក្រុង​សៀមរាប​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ខេត្តកំពង់ស្ពឺ ខណៈ​បានធ្វើ​កម្ម​ភាព​កាច់​សោ​រក​ម៉ូតូ​បានសម្រេច​ចេញពី​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប : លោក​អនុសេនីយ៍ឯក​នួន​ស័​ក្កិ​ចំរើន​រិ​ទ្ធ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ទ​ទួ​ក​បន្ទុក​ព្រហ្មទណ្ឌ​ក្រុង​បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកុម្ភៈ​ឱ្យដឹងថា ជុំវិញ​ករណី​ខាងលើ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​តាមដាន​រហូត​ដឹងថា ជនសង្ស័យ​ទៅ​ស្នាក់នៅ​ស្រុក​ឧ​ត្ត​ដុង​ទើប​កម្លាំង​ជំនាញ​ទៅ​សហការ​ជាមួយ​នគរបាល​ស្នងការ​ខេត្តកំពង់ស្ពឺ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួច​នាំយក​កាន់​អធិការ​ក្រុង​សៀមរាប​ដើម្បី​ធ្វើការ​សួរនាំ​បន្ត ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ថ្ងៃទី​១៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​កន្លងទៅ​នៅក្នុង​ស្រុក​ឧ​ត្ត​ដុង​។​P1060573
​លោក​អនុសេនីយ៍ឯក​នួន​ស័​ក្កិ​ចំរើន​រិ​ទ្ធ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ទ​ទួ​ក​បន្ទុក​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិ​ការណ៍​សហការ​ជាមួយ​គ្រប់​សម​ត្ថិ​កិច្ច​ដែល​ពាក់ព័ន្ធ​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ចេញពី​ខេត្តសៀមរាប​មានឈ្មោះ​សៀន បូរី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​កាំ​ង​ក្រង ឃុំ​ស្វាយ​ដុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

លោក​បន្តថា ជនសង្ស័យ​ដែល​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៤​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​១D ៨៦៣៩ ពី​ជនរងគ្រោះ​នៅត្រង់​ចំណុះ​ផ្ទះសំណាក់​អង្គរ​ផា​រ៉ា​ដាយ ស្ថិតនៅក្នុង ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​និង ខេត្តសៀមរាប រួច​បើក​គេច​ទៅ​ខេត្តកំពង់ស្ពឺ ក៏​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​មានការ​សង្ស័យ​ក៏បាន​ធ្វើការ​សួរនាំ​ទើប​ដឹងថា​ជនសង្ស័យ​នេះ​បាន​ឆ្លើយថា ខ្លួន​បាន​លួច​ម៉ូតូ​មកពី​ខេត្តសៀមរាប ទើប​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ធ្វើការ​ចាប់​ឃាត់​ភ្លាមៗ​ប្រគល់​មកឱ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​វិញ​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ​ម៉ៅ ឈុ​ន្នី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ស្រុកកំណើត​ស្រុក​ក្រគរ ខេត្តពោធិសាត់​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​មកពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​អង្គរ​ផា​រ៉ា​ដាយ​។​លោក​អនុសេនីយ៍ឯក​នួន​ស័​ក្កិ​ចំរើន​រិ​ទ្ធ​បាន​បន្ត​ឱ្យដឹងទៀតថា​ដោយយោង​ទៅតាម​ពាក្យ បណ្តឹង​ពី​ជនរងគ្រោះ​ផង​នោះ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ធ្វើការ​សួរនាំ​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​លួច​កាច់​សោ​រក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ។P1060572

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​កន្លងទៅ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ដែលជា​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ម្ចាស់​ដើម​វិញ​៕