(ឧត្តរមានជ័យ)ក្មេងប្រុសម្នាក់នៅពេល នាក់ជិតខាងបានសែនចិនរួច ក៏នាំគ្នាផឹកសុីស្រវឹងជកជាំបាត់ស្មារតីទៅដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់អ្វីបន្ទេចនៅក្នុងផ្ទះនោះ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងធ្វើការឃាត់ខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក។ហេតុការក្មេងប្រុសម្នាក់ដឹកសុីស្រវឹងដុតផ្ទះខ្លួនឯងនោះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចអូរអំបិលស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រី ងួន ធី រិទ្ធ មេបញ្ជាការ
កងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យកម្ពុជាថ្មីដឹងថា នៅមុនពេលកើតហេតុនៅចំណុចខាងលើបានធ្វើពិធីសែនចិន រួចរាល់ក៏បាននាំគ្នាសុីដឹក រហូតដល់ស្រវឹងជកជាំរៀងៗខ្លួន មិនដឹង ថា នៅក្រុមគ្រួសាររបស់ក្មេងនោះមានរឿងអ្វីនោះទេ រហូតឈានទៅដល់ដុតផ្ទះខ្លួនឯងចោលដូច្នេះនោះទេ។លោកវរសេនីយ៍ត្រី ងួន ធី រិទ្ធ ប្រធានកងរាជអាវុធហត្ថស្រុកបានបន្តទៀតថា គ្រាន់តែទទួលបានដំណឹងថា មានជនសង្ស័យស្រវឹងដុតផ្ទះខ្លួនឯង លោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុបានឃាត់ជនសង្ស័យនិងបានជួយជនរងគ្រោះជា
ម្តាយដែលរត់ចូលទៅក្នុងផ្ទះដែលកំពុងតែឆេះនោះដើម្បីយកទ្រព្យសម្បតិនោះ ក៏ត្រូវភ្លើងឆេះបណ្តាលឲ្យរងរបស់នោះទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីសង្គ្រោះផងដែរ។លោកបានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលដុតផ្ទះខ្លួនឯងនោះមានឈ្មោះមី សុ ខា ភេទប្រុសអាយុ១៩ឆ្នាំ.ឪពុកឈ្មោះមី សុីវ ភេទប្រុសអាយុ៦៧ឆ្នាំ ហើយនិងម្តាយជាអ្នករងគ្រោះនោះមានឈ្មោះគាំ ម៉ា លី ភេទស្រីអាយុ៤៦បណ្តាលឲ្យរបួសនោះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
លោកងួន ធី រិទ្ធ ប្រធានកងរាជអាវុធហត្ថស្រុកបានឲ្យដឹងទៀតថា សម្ភរះដែលត្រូវឆេះនោះរួមមានម៉ូតូចំនួន២គ្រឿង គឺម៉ូតូវេ៉វមួយគ្រឿងនិងម៉ូតូវីវ៉ាមួយគ្រឿងនិងថវិកា៦លានរៀល ហើយសម្ភរះមួយចំនួនធំទៀត រួចហើយទំហំផ្ទះដែលឆេះនោះ៥គុណ៧ម៉ែត្រ ហើយនៅពេលបច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកំពុងធ្វើការសាកសួរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕




































