ពោធិ៍សាត់; សមត្ថកិច្ចនគរបាលក្រុងពោធិសាត់បានឲ្យដឹងថា បុរសម្នាក់បានតលួសរាយខ្សែភ្លើង ដាក់អន្ទាក់សត្វព្រៃខុសបច្ចែក ក៍ឆក់ស្លាប់ខ្លួនឯងយា៉ងអនោចអធម ដោយត្រង់ម្រាមជើងជនរងគ្រោះជនរងគ្រោះទាំង១០ខ្លោចដាច់ឡើងខ្មៅមើលទៅគួឲ្យរន្ធត់បំផុត៕ ហែតុការណ៍នេះបានកើតឡើងនេះ ត្រូវបានប្អូនប្រុសបង្កើតរបស់ជនរងគ្រោះនិយាយថា គឺកាល់ពីវេលាមោ៉ង១នឹង៣០នាទីរំលងអាទ្រាធ ថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៥ ត្រង់ចំនុចអណ្ដូងតាជក់ ភួមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិសាត៍៕
លោក ប្រាក់ ណុល ផ្នែកកិច្ចកានគរបាលព្រម្មទ័ណ្ឌក្រុងពោធិសាត់ បានឲ្យដឹងថាជនរងគ្រោះនេះ ត្រូវបានក្រុមគ្រួសារប្រាប់ថាឈ្មោះ ជា ចេក អាយុ៣៤ឆ្នាំ មានប្រពន្ធនិងកូន៣នាក់នៅភួមិសង្កាត់កើតហែតុខាងលើ៕
ទាក់ទងលើករណីនេះលោក ហ៊ុន ហូ នាយប៉ុស្ត៍រដ្ឋបាលសង្កាត់រលាបបានឲ្យដឹងចេញពីកន្លែងកើតហែតុថា បើតាមប្អូនប្រុសបុរសនេះឈ្មោះ ជា ចិត្ត អាយុ២៧ឆ្នាំ បានបំភ្លឺលើករណីនេះ គឹមុនពេលកើតហែតុថា ជនរងគ្រោះជាបងនោះបានទៅខ្ចីក្បាល់អាំងសីុវា៉ទ័ររបស់គេប្រើព្រោះរបស់ខ្លួនឯងខូចសម្រាប់ចាប់បន្លែងជាមួយអាគុយ រាយតខ្សែភ្លើងដាក់អន្ទាក់សត្វ ត្រង់ចំនុចអណ្ដូងតាជក់នោះដែលមានទឹកចាប់ៗព្រោះសត្វព្រៃតែងតែមកផឹកទឹកទីនោះ៕
បុរសជាប្អូនបន្តឲ្យដឹងទៀតថានៅពេលដែលបងប្រុសគេទៅបាត់យូពេក រូបគេក៍បានទៅតាមបងប្រុសនៅចំនុចខាងលើនោះខ្ទង់មោ៉ង១និង៣០នាទីអាទ្រាធ ក៍ស្រាប់តែឃើញ បងខ្លួនត្រូវចរន្តអគ្គិសនីភ្លើងខ្លួនឯងឆក់ស្លាប់ ដោយនៅជើងខាងឆេ្វងមាន ទាក់ជាប់ខ្សែលួចដែលមានចរន្ដភើ្លង ហើយមានស្នាមឆេះដាច់ចុងម្រាមជើងទាំង១០ និងនៅលើ ក្បាលមានស្នាមពក ព្រមទាំងមាន ឈាមចេញតាមត្រចៀកនិងច្រមុះ ទើបមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច៕ ដោយជំហា៊នដំបូងខាងក្រុមគ្រួសារជនរងគ្រោះបានមានជំនឿថា ជនរងគ្រោះគាត់ស្លាប់នេះមិនមែនខ្សែភ្លើងឆក់ស្លាប់ទេគឺសង្ស័យថាគេលូចសម្លាប់៕
លោក ដា នគរបាលបច្ចែកទេសវិទ្យាសាស្ត្រក្រុងពោធិសាត់បា្យដឹងក្រោយពេលពិនិត្យសព្វគ្រប់ជាមួយអាជ្ញាធមរគ្រូពេទ្យជំនាញរូច ជនរងគ្រោះពិតជាត្រូវចរន្តខ្សែភ្លើងដែលខ្លួនឯងរាយដាក់សម្រាប់ឆក់សត្វនោះខុសបច្ចែកទេស ក៍ឆកស្លាប់ខ្លួនឯងតែម្ដង ព្រោះកម្លាំងចរន្តភ្លើងនេះមានដល់ទៅ១២០អំពែរអីណោះ ដោយសាកសពជនរងគ្រោះនោះមានស្លាកស្នាមខ្សែលួសនៅជាប់និងជើង ត្រូវខ្សែភ្លើងឆក់ត្រង់ម្រាមជើងទាំង១០ដាច់ចុងជើងរោលខ្លោចអស់ រហូតហូឈាមចេញតាមរុន្ធត្រចៀកនិងចេញតាមរុន្ធច្រមុះដួលបោកក្បាលទៅនិងត្រគុទឈើថែមទៀត៕
សួមរំលឹកផងដែរថា ; ករណីរូបភាពរាយតភ្ជាប់ខ្សែភ្លើងដាក់អន្ទាក់សត្វព្រៃនេះ គឺវាមិនមិនផលល្អនោះទេ ហើយវាខុសនិងច្បាប់ហាមប្រាមទៀតផង ព្រោះកន្លងមកក៍ដូចជាបច្ចុប្បន្ននេះ ពលរដ្ឋជាច្រើនដែលបានបាត់គោក្របី ស្ទើររាល់ថ្ងៃ ហើយចំនុចភួមិសាស្ត្រកើតហែតុខាងនេះក៍មានបាត់ដែរ ហើយកន្លងមកប្រជាពលរដ្ឋក៍បានប្រទះឃើញគោក្របីខ្លួនឯងងាប់ ក្នុងព្រៃដោយត្រូវខ្សែភ្លើងឆក់ងាប់ រួមទាំង មានគោក្របីមួយចំនួន ត្រូវបានប្រទះឃើញនៅសល់តែ ក្បាល និងស្បែកឆ្អឹងតែប៉ុណ្ណោះ ដោយសាច់ត្រូវគេព្រលះយកទៅបាត់អស់ក៍មានដែរ៕ ដូច្នោះអាជ្ញាធមរសមត្ថកិច្ចពាក់ព័ន្ធ គ្រប់គ្រងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវសុវត្ថភាពជូនប្រជាពលរដ្ឋ គិតគូរិតបណ្តឹងមិនឲ្យមានបទល្មើសប្រភេទនេះ ឲ្យខានតែបាន ដើម្បីសន្តិសុខសុវត្ថភាពប្រជាពលរដ្ឋរបសៀខ្លួន៕



































