ឆក់​ខ្សែភ្លើង ស្លាប់ ១៨​នាក់ ក្នុង​ពិធីបុណ្យ សាសនា​មួយ នៅ​ហៃ​ទី

0

​យ៉ាងហោចណាស់ មនុស្ស ១៨​នាក់ បាន​ស្លាប់ និង ៦០​នាក់​ទៀត​រងរបួស កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុង​រដ្ឋធានី ព័រ​អូ​ប្រាំង របស់​ប្រទេស​ហៃ​ទី បន្ទាប់ពី​ហ្វូង មនុស្ស​ចូល​ការ ដង្ហែ​ក្បួន​សាសនា កា​តូ​លិច និង​ជប់លាង​រាំច្រៀង យ៉ាង​សប្បាយ បាន​ជួប​គ្រោះថ្នាក់​ឆក់​នឹង ខ្សែភ្លើង​នៅតាម​ផ្លូវ ដែល​ពួកគេ​ធ្វើដំណើរ​នោះ​។​a3
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​បន្តទៀតថា នៅតាម​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ពិធី​នី របស់​អ្នកប្រតិបត្តិ សាសនា​ប្រចាំឆ្នាំ​ទាំងនោះ មាននូវ​ខ្សែភ្លើង​ធ្លាក់​រាយប៉ាយ ហើយ​បើតាម​សាក្សី កន្លែងកើតហេតុ​បាន​អះអាងថា មាន​មនុស្សម្នា​ក់បាន​យក​ឈើ​ព្រនង់​មួយ សង្កត់​a2

ខ្សែភ្លើង​នោះ ជាប់​ដី​ដើម្បី​អ្នក​ក្រុមមនុស្ស​ធ្វើដំណើរ​ពីលើ ប៉ុន្តែ​អកុសល ពួកគេ​បាន​ឆក់​ខ្សែភ្លើង​ដែលមាន កម្លាំង​ខ្លាំង​នោះ​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់ និង របួស​ជាច្រើន​នាក់​៕a1