អេ​ហ្ស៊ី​ប អំពាវនាវ​ឲ្យ យូ​អិន ចូល​អន្តរាគមន៍ យោធា​នៅ​លី​ប៊ី

0

​លោក​ប្រធានាធិបតី អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា​ហ៍ អាល់​ស៊ី​ស៊ី បានចេញ​សេចក្តី អំពាវនាវ មួយ​នៅ​ថ្ងៃ​អង្គារ នេះ ទៅកាន់​អង្គការ សហប្រជាជាតិ ឲ្យ​ចេញ​នូវ​ដំណោះស្រាយ​ជា បន្ទាន់​មួយ ដើម្បី​អនុញ្ញាត ឲ្យ​មាន​ប្រតិបត្តិ​ការរួម​របស់​អន្តរជាតិ​នៅក្នុង​ទឹកដី​លី​ប៊ី ជា​ប្រទេស មួយ​ដែល​ពួក​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម កំពុង​ឈរជើង និង​យក​ជា​មូលដ្ឋាន​ដើម្បី បង្កើត​ផែនការ អុកឡុក សន្តិសុខ​របស់​សកល​លោក​នោះ​។​s5
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ ដោយ​ដកស្រង់ សម្តី​លោក ស៊ី​ស៊ី ចេញផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​អឺរ៉ុប​ថា “​វា​គ្មាន​ជម្រើស​អ្វី​ផ្សេងទៀត​ទេ​។ យើង​ត្រូវតែ​ធ្វើការ ឆ្លើយតប​ទៅនឹង បញ្ហា​នេះ តាម​ការអំពាវនាវរ​បស់​ប្រជាជន​លី​ប៊ី និង រដ្ឋាភិបាល ដែល​ចង់​ឲ្យ​ពួកយើង​បញ្ចេញ​សកម្មភាព​។ យើង មិន​ធ្លាប់​គិតថា អេ​ហ្ស៊ី​ប នឹង​លូក ដៃ​ចូល​អន្តរាគមន៍​នោះទេ​។ យើង​មិន​ធ្វើបែបនេះ ដោយសារ​យើង គោរព​អធិបតេយ្យ​របស់ លី​ប៊ី ប៉ុន្តែ​អ្វីដែល​បាន​កើតឡើង​កន្លងមក ជា​បទឧក្រិដ្ឋ​កម្ម​ដែល​មិនអាច​លើកលែង​បាន នោះឡើយ​”​។​s4
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ កងកម្លាំង​ទ័ពអាកាស​អេ​ហ្ស៊ី​ប​បាន​បើក​ការ​វាយ ប្រហារ ទៅលើ​ទីតាំង​ឈរជើង និង ពង្រឹងកម្លាំង​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ក្នុង​ទឹកដី ខេត្ត​មី​យ៉ាន របស់​ប្រទេស​លី​ប៊ី ដោយបាន​សម្លាប់​ក្រុម​ភេរវ​ករ​នេះ​អស់ ៤០​នាក់​។ អេ​ហ្ស៊ី​ប អះអាងថា នេះ​ជាការ សងសឹក​ចំពោះ​ពួក ISIS ដែល​បាន​អា​រក​សម្លាប់​ជនជាតិ​អេ​ហ្ស៊ី​ប កាន់សាសនា​គ្រិស្ត​ចំនួន ២១​នាក់ កាលពី​សប្តាហ៍​មុន ដោយមាន​ទាំង​វីដេអូ បង្ហាញ​ពី សកម្មភាព​ដ៏​ព្រៃផ្សៃ​នោះ​ផងដែរ​៕s3 s2