ខ្យល់ព្យុះ​ស៊ីក្លូន​នៅ​ភាគ​ឥសាន​ប្រទេស​អូស្ត្រាលី​

0

​ខ្យល់ព្យុះ ស៊ីក្លូន​ត្រូ​ពិ​កមួយ​គូរ​កំពុង​បក់បោក​នៅ​ភាគ​ឥសាន​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ពួក​មន្ត្រី​សង្គ្រោះបន្ទាន់​បាន​ព្រមាន​ពួក​អ្នកស្រុក​ឲ្យ​ស្វែងរក ទីជម្រក​មុន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់ ខ្យល់​បំផ្លិចបំផ្លាញ និង​សមុទ្រ​រលក​ធំៗ​។​h3
​ខ្យល់ព្យុះ ស៊ីក្លូន​ម៉ា​ស្យា​នៅឯ​នាយ​ឆ្នេរសមុទ្រ​ភាគ​ឥសាន​នៃ​រដ្ឋ​ឃ្វី​ន​ឡែ​ន ត្រូវបាន​គេ​ទាយ​ទុក​មុន​ថា​នឹង​ធ្លាក់ភ្លៀង​ខ្លាំង​៣០០​ម​.​ម នៅក្នុង​រយៈពេល​២៤​ម៉ោង​ខាងមុខ​ជាមួយនឹង​ខ្យល់​ដែលមាន​សន្ទុះ​៩០​គ​.​ម ក្នុង​មួយ​ម៉ោង ដែល​អាចជា​ខ្យល់ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​បំផុត​វាយប្រហារ​រដ្ឋ​ឃ្វី​ន​ឡែ​ន ចាប់តាំងពី​ឆ្នាំ​២០១៣​។​h2
​ខ្យល់ព្យុះ​ស៊ីក្លូន​ឡេ​ម​ដែលមាន​អំណាច​ជាង​នោះ គេ​រំពឹងថា មាន​សន្ទុះ​ខ្យល់​ទៅដល់​១៣០​គ​.​ម ក្នុង​មួយ​ម៉ោង​នោះ កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទឹកដី​ភាគ​ខាងជើង ហើយ​បាន​បង្ខំចិត្ត​ឲ្យ​ពួក​អ្នកស្រុក​ប្រហែល​៣៥០​នាក់ ជម្លៀស​ចេញពី​កោះ​ឆ្នេរសមុទ្រ​ស្រេច​ទៅហើយនោះ​។​h1
នាយករដ្ឋមន្ត្រី​រដ្ឋ​លោក​អាណា​ស់​ស្តា​ស្យា​ប៉ា​ឡាស់​ហ្សូ​ក​(Annastacia Palaszuk) និយាយថា “​សារ របស់​យើង​ផ្ញើ​ទៅ​ឲ្យ​ពួក​អ្នករស់នៅ​រដ្ឋ​ឃ្វី​ន​ឡែ​ន បានចាប់ផ្តើម​ត្រៀមខ្លួន​ហើយ​ឥឡូវនេះ​។ គេ​រំពឹងថា ខ្យល់ព្យុះ​ដ៏​អាក្រក់​បំផុត​នឹង​កើតឡើង​នៅ​ថ្ងៃ​សុក្រ​៕