ឥណ្ឌា​ចង់​កាត់បន្ថយ​ការទិញ​សព្វាវុធ​ពី​បរទេស​

0

​ឥណ្ឌា​បានរៀបចំ​ការតាំង ពិ​ព័ណ៌​មួយ​ស្តីពី អាកាស​នាវា​វិជ្ជា​នៅ​ក្រុង​Bangalore ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​នៅក្នុង​ពិភពលោក ជាអាទិ៍ ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing ។ លោក Narendra MODI នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដែលមាន​វត្តមាន​នៅ​ពិ​ព័ណ៌​យន្តហោះ​នេះ បានប្រកាស​ឲ្យ​ដឹងថា “​ឥណ្ឌា​លែង​ចង់​ក្លាយជា​អតិថិជន​ទិញ​សព្វាវុធ​លំដាប់​ទី​១​ក្នុង​លោក​ទៀត ហើយ​”​។j4

ហើយ​ចាប់ពីពេលនេះ​រហូតដល់​៥​ឆ្នាំ​ខាងមុខ សព្វាវុធ ៧០%​ដែល​ឥណ្ឌា​ត្រូវការ​នឹងត្រូវ​ផលិត​ដោយ​ខ្លួនឯង​នៅក្នុង​ស្រុក​។​j3
​ជាមួយនឹង​យុទ្ធនាការ​របស់លោក​ដែល មាន​ឈ្មោះថា​” Make in India ឬ​ផលិត​នៅ​ឥណ្ឌា​”  ​លោកនាយក​រដ្ឋមន្ត្រី Narendra MODI បានប្រកាសថា​”​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ធ្លាប់​សន្យា​ជំរុញ​វិនិយោគ​នៅក្នុង ស្រុក​នឹង​ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​ឥណ្ឌា​នៅក្នុង​ស្រុក​ដែល​ព្រម ទទួល​កិច្ចសន្យា​សព្វាវុធ​។​j2

​ជាច្រើន​ទស្សវត្សរ៍​មកហើយ​ដែល ឥណ្ឌា​តែងតែ​ថ្លែង​បញ្ជាក់​ពី​ឆន្ទៈ​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​លើ ការពឹងផ្អែក​ឧស្សាហកម្ម​យោធា​បរទេស ប៉ុន្តែ​រហូតមកទល់​ពេលនេះ ឥណ្ឌា​នៅតែ​បន្ត​ការ​នាំចូល​សព្វាវុធ​ពី​បរទេស​ដដែល​។ លោក ម៉ូ​ឌី ដែល​បាន​ឡើងកាន់​មុខតំណែង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​តាំងពី​ខែឧសភា​ឆ្នាំ មុន បាន​អះអាងថា “​ចាប់់ពីពេលនេះ​ដល់​ឆ្នាំ ២០២០ ឥណ្ឌា​នឹង​បង្កើន​ការផលិត​អាវុធ​ខ្លួនឯង​ពី ៤០% ទៅដល់ ៧០%​នៅលើ​ទឹកដី​ឥណ្ឌា​។

​ហើយ​មកទល់ពេលនេះ ឥណ្ឌា​នៅតែ​បន្ត​ការ​នាំចូល​សព្វាវុធ​ប្រមាណ​ជា​៦០% និង​បាន​ចំណាយ​ប្រាក់ រាប់​សិន​ពាន់​លាន​ដុល្លារ​។​j1

​ម្យ៉ាងទៀត យោងតាម​ការសិក្សា​ខ្លះៗ បង្ហាញ​ឲ្យ​ដឹងថា “​ការកាត់បន្ថយ​នូវ​ការនាំ​អាវុធ​ចូលក្នុង​ស្រុក​ពី​២០%​ទៅ​២៥% អាច​នឹង​ង្កើ​ត​ការងារ​ជំនាញ ពី​១០​ម៉ឹ​ន​ទៅដល់​១២​ម៉ឺន​ការងារ​នៅ​ឥណ្ឌា​៕