រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកចនឃែរី (Kerry) បាន អំពាវនាវដល់សមភាគី រុស្ស៊ីរបស់លោកនៅថ្ងៃពុធឲ្យបញ្ឈប់ការវាយប្រហាររបស់ពួកអ្នកបំបែក ទៅលើទីក្រុងយុទ្ធសាស្ត្រមួយរបស់ប្រទេសអ៊ុយក្រែន និងឲ្យគោរពបទឈប់បាញ់ដែលផុយស្រួយមួយនោះ។
ទោះបីជា ទីក្រុងដេបាល់សេវនៅភាគខាងកើតធ្លាក់ទៅក្នុងដៃរបស់ពួកឧទ្ទាម សិទ្ធរុស្ស៊ីក្រោយពីការវាយប្រហារយ៉ាងខ្លាំងក្លាមួយក៏ដោយ ក៏ពួកមន្ត្រីសហរដ្ឋអាមេរិកនិយាយថា បទឈប់បាញ់ដែលត្រូវបានសម្របសម្រួលកាលពីសប្ដាហ៍មុនមិនទាន់ចប់ឡើយ ទេ។
ស្រី្តអ្នកនាំពាក្យក្រសួងការបរទេសលោកស្រីចេនផ្សាគី(Jen Psaki) និយាយថា លោកឃែរី បាននិយាយនៅព្រឹកថ្ងៃពុធ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្កេឡាវរ៉ូវ (Sergei Lavrov) និងបានគាបសង្កត់ឲ្យលោក “បញ្ឈប់ ការវាយប្រហាររបស់រុស្ស៊ី និងពួកអ្នកបំបែកខ្លួនទៅលើទីតាំងទាំងឡាយរបស់អ៊ុយក្រែននៅទីក្រុង ដេបាល់សេវ ហើយនិងការរំលោភផ្សេងៗទៀតលើបទឈប់បាញ់”។
កងទ័ព រដ្ឋាភិបាលដែលអស់កម្លាំងរាប់រយនាក់បានដកថយចេញពីទីក្រុងដែលជា មជ្ឈមណ្ឌលផ្លូវដែកយុទ្ធសាស្ត្រមួយ ស្ថិតនៅចន្លោះទីក្រុងដូណេត និងទីក្រុងលូហ្កាំងដែលគ្រប់គ្រងដោយឧទ្ទាមនៅពេលពួកបំបែកខ្លួន អះអាងថា កំពុងត្រួតត្រាទាំងស្រុងនោះ៕