ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រព័ន្ធ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​​ឃាត់ខ្លួន​( រូបភាព វីដេអូ )

0

(ពត៌មាន រូបភាព វីដេអូ )សៀមរាប​: ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រព័ន្ធ​នេះ​ប​ច្ចុ​ប​ន្ប​ន្ន​មក​រស់នៅក្នុង​ផ្ទះជួល​ប​ន្ទ​ប់​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៤​នេះ​។​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​

ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គ​ភាពចុះ​ប្រតិបត្តិ​ការណ៍ នៅ​និង​កន្លែងកើតហេតុ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​

របស់លោក​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ហើយ​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​យើង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រព័ន្ធ​នេះ​បាន​ព្រមទាំង​បានធ្វើ​ការឆែកឆេរ​នៅក្នុង​បន្ទប់​របស់​ជនសង្ស័យ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​ដែល​

ជនសង្ស័យ​បាន​យកមក​លាក់ទុក​នៅក្នុង​អំពូល​ភ្លើង និង​បាន​រកឃើញ​២​កញ្ចប់​ទៀត​ដែល​នៅជាប់​និង​ខ្លួន​ជនសង្ស័យ​សរុប​បាន​ចំនួន​១៧​កញ្ចប់ ស្មើ​និង​៥,២​ក្រាម និង​ជ​ញ្ជិ​ង សម្រាប់​ថ្លឹង​សារធាតុ​ញៀន​ក៏ដូចជា​សំភារ​:​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​ផងដែរ ។ សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បានធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើការ​ឆែកឆេ​ខ្លួន​ជនសង្ស័យ​និង​គ្រប់​ទីកន្លែង​នៅក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ហើយ​នោះ​សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​យកមក​កាន់កា​រិ​យា័​ល​

ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត និង​ចំណាត់ការ​ទៅតាម​និតិ​វិធី​។ ដោយ​សមត្ថកិច្ច​បានបញ្ជាក់​ថាបើ​ទោះបីជា​កន្លងមក​ជនសង្ស័យ​មាន​ល្បិច​ខ្ពស់​នៅក្នុង​ការ​លាក់​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​តាម​រូបភាព​ណាក៏ដោយ​ក៏​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​នោះ​សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​សំណូមពរ​សូម ដល់​គ្រប់​ប្រព័ន្ធ​

ផ្សព្វផ្សាយ​ទាំងអស់​សូមជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​គឺ​យុវជន យុវនារី ទាំងអស់​កុំ​ចាញ់បោក​ការអូសទាញ​របស់​ជន​ខិលខូច​ថា​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ជា​ឱសថ​មួយ​ដែល​អាច​ព្យាបាល​ជម្ងឺ​ឫ​ក៏​អាច​កែស​ម្ឆ​ស្ស​ធ្វើ​ឲ្យ​មាន​ភាពស្រស់ស្អាត​នោះ​ផ្ទុយទៅវិញ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​គឺ​ធ្វើ​ឲ្យ​យើង​ខូចសុខភាព​និង​ប៉ះពាល់​ដល់​អាយុជីវិត​និង​ហាន​ឈានដល់​ការប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ​ផងដែរ ។​

ដូច​ច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​គឺ​យុវជន យុវនារី ទាំងអស់​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​និង​ត្រូវ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ៕ ដោយ លោក ខេង ខេមរា​
1 5 6