​ក្មេងស្ទាវ​មួយក្រុម​ដែល​គេ​ដឹងថា​ជា​កូនអ្នកមាន​លុយ​បាន​បើកឡាន ដេញ​បុក​គេ​ដល់ផ្ទះ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះ​

0

​ ​ស្ទឹងត្រែង​៖​ក្មេងស្ទាវ​មួយក្រុម​ដែល​គេ​ដឹងថា​ជា​កូនអ្នកមាន​លុយ​និង​បាន​អះអាងថា​ខ្លួន​ជា​កូន​ឧកញ៉ា​បាន​ជិះ​ម៉ូតូ​វាយតប់​គ្នា​និង​បាន​បើកឡាន​ដេញ​បុក​គេ​ដល់ផ្ទះ​និង​បាន​វាយកំទេច​កញ្ចក់​បង្អួច​ផ្ទះ​គេ​បង្ករ​
​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ សមត្ថកិច្ច​បានត្រឹមតែ​ឈរ​មើល មិន​ហ៊ាន​ប៉ះ​ដល់​កូនអ្នកមាន​លុយ​និង​មានអំណាច​ឡើយ​។​20150219_112528
​ ​ករណី​ដែល​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង​។​
​ ​លោក​ឆេង គឹម​សួរ​ត្រូវជា​បងថ្លៃ​ជនរងគ្រោះ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ ប្អូនថ្លៃ​របស់គាត់​ឈ្មោះ​ឃីម ភា​រម្យ​បាន​ជិះ​ម៉ូតូឌុប​ក្មួយ ដែលមាន​អាយុ​ទើប​៧​ឆ្នាំទៅ​ដើរ​ទារលុយ ហើយក៏​បាន​ជួប​មិត្តភក្តិ​ដែល​ឈរ​ជិត​ជនបង្ក ហើយ​សើច​ដាក់គ្នា​ពេលនោះ ជនរងគ្រោះ​ក៏បាន​ងាកមើល​ដែរ ហើយ​ជនបង្ក​ដែល​គេ​ដឹងថា​ឈ្មោះ ស ជា​កូន​ម្ចាស់​សណ្ឋាគារ​អង្គ​មាស បាន​ស្រែកថា​អែង​មើលមុខ​អី ជនរងគ្រោះ​បាន​ឆ្លើយ​វិញ​ថា​គ្រាន់តែ​មើលមុខ​មិនបាន ហើយក៏​ជិះ​ម៉ូ​តូង​ចេញទៅ​។​20150219_111901
​ ​លោក​បាន​បន្ត​អោយដឹងទៀតថា​ក្រោយពី​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច ជនបង្ក​បាន​ជិះ​ម៉ូតូ​ដេញតាម​វា​​យ ហើយ​ជនរងគ្រោះ​វាយ​ត​វិញ រួច​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​។​មួយសន្ទុះ​ក្រោយមក​ជនបង្ក បាន​ជិះ​រថយន្ត​វី​ហ្គោ​មួយគ្រឿង​មាន​គ្នា​៤​នាក់ រថយន្ត​ព្រូ​សមាន​គ្នា​២​នាក់ តាម​ដល់​ហួស​មុខផ្ទះ​បន្តិច ឃើញ​ជនរងគ្រោះ​កំពុង​ឈរ​មុខផ្ទះ​បង​របស់គេ គេ​បាន​ថយ​រថយន្ត​មក​ក្រោយ បត់​ក្បាល​តម្រង់​បុក​ជនរងគ្រោះ តែ​ត្រូវ​បានគេច​​ផុតរ​ត់ទៅ​ចំហៀង​ផ្ទះ ហើយ​រថយន្ត​ព្រូស​បាន​តាម​បុក​ទៀត ត្រូវបាន​ជនរងគ្រោះ​តបត​យក​ដំ​ថ្ម​គប់​ការពារ​ខ្លួន ត្រូវ​កញ្ចក់​បែក​និង​រងរបួស​ក្បាល ពេលនោះ​ក្រុម​កូនអ្នកមាន​ចំនួន​៦​នាក់ បាន​ចុះ​ពីលើ​រថយន្ត យក​ដំ​ថ្ម​គប់​ផ្ទះ​បែក​កញ្ចក់​បង្អួច​អស់ពីរ ហើយ​ឈ្មោះ​ស បាន​យកដៃ​គក់ទ្រូង​ស្រែកថា​អញ​ជា​កូន​ឧកញ៉ា មាន​លុយ​ចង់​សំលាប់​អាណា​ក៏បាន​ដែរ​។​20150219_105049
​ ​លោក​បន្តថា​ក្រោយពី​មានការ​តតាំង​យ៉ាង​ខ្លាំ​ក្លា​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​បងប្អូន​ជនរងគ្រោះ បាននាំគ្នា​មកជួយ​ធ្វើអោយ​ក្រុម​កូនអ្នកមាន​លុយ មានអំណាច​រត់ឡើងរ​ថ​យន្ត​វិ​ហ្គោ​ទាំង​៦​នាក់ បន្សល់ទុក​រថយន្ត​ព្រូស​មួយគ្រឿង ត្រូវបាន​បងប្អូន​ជនរងគ្រោះ​បន្ធូ​កង់​ទាំង​បួន និង​យក​ដុំ​ឈើ​ដាក់​ព័ទ្ធជុំវិញ​មិនអោយ​យកចេញ​ឡើយ​។​
​ ​ហេតុការណ៍​នេះ​ត្រូវបាន​បងប្អូន​ជនរងគ្រោះ​រាយការណ៍​ប្តឹង​ដល់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ចុះមក​ពិនិត្យមើល តែ​ហាក់បីដូចជា​គ្មាន​ចំណាត់ការ បានត្រឹមតែ​មក​ប្រាប់ថា អោយ​រថយន្ត​ទៅ​ម្ចាស់​គេ​វិញ​ទៅ ហើយ​មកពី​ផ្ទះ​អត់​របង​ទើប​គេ​បើក​ចូល រឿងនេះ​ស្អែក​ចាំ​ដាក់​ពាក្យបណ្តឹង ព្រោះតែ​សមត្ថកិច្ច មិន​យក​រថយន្ត​ទៅកាន់​ស្នងការ បែរជាយក​ទៅអោយ​ជនបង្ក​ទៅវិញ ទើប​មិនអោយ​ក្លាច​បាត់​ភ​ស្ត​តាង​។​
​ ​ប្រភព​បាន​បន្តទៀតថា​ក្រោយពី​មាន​ហេតុ​កើតឡើង​ហើយ​និង​មានការ​ប្តឹង​ដល់​សមត្ថកិច្ច​ជាច្រើន​ហាក់បី​មិនមាន​វិធានការ នៅ​ព្រឹក​ថ្ងៃទី​១៩​កុម្ភៈ​នេះ ជនរងគ្រោះ​បានដាក់​ពាក្យ​ប​ណ្តឹ​ទៅកាន់​តុលាការ ហើយ​។​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​លោកស្រី​ស៊ុន យ៉ឺ​ត​ព្រះរាជអាជ្ញារង បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​និង​បានធ្វើ​កំណត់ហេតុ​ដកហូត​រថ​យន្ត​ទៅ​រក្សាទុក​នៅ​តុលាការខេត្ត​។​លោកស្រី​ស៊ុន យ៉ឺ​ត​បាន​បញ្ចាក់​ចំពោះមុខ​អ្នកយក​អ្នក​សារ​ព័​ត៍​មាន​ថាស​ម្ត​ច​បាន​និ​យា​ពី​ម្សិលមិញ​ថា​កន្លងមក​កូនអ្នកមាន​ចេះតែ​រួច​កួន​អ្នកក្រ​ចេះតែ​ជាប់ អញ្ចឹង​ចំណែក​ជនបង្ក​មិនទាន់មាន​ចំណាត់ការ​ទេ ព្រោះ​ទើប​ទទួលបាន​ពាក្យបណ្តឹង ទើប​មាន​ចំណាត់​ការបន្ត​។​
​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​លោក​វរសេនីយ៍ឯក​ហម ប៊ុន​ធែ​ល​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តា​គរ​បាល​ព្រហ្មទណ្ឌ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​សមត្ថកិច្ច​បាន​ឃាត់​ជនបង្ក​បាន​២​នាក់​ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​។​ក្នុង​រឿងនេះ​មាន​ពាក្យបណ្តឹង​ពីរ ពាក្យបណ្តឹង​មួយ​អ្នក​គេ​ដេញ​បុក​បាន​ប្តឹងទៅ​តុលាការ​និង​ពាក្យបណ្តឹង​មួយទៀត អ្នកបើកបរ​រថយន្ត​ប្តឹងទៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត ហើយ​ពេលនេះ ទាំង​ពាក្យបណ្តឹង និង​ជនបង្ក​២​នាក់​បាន​បញ្ចូនទៅ​កាន់​តុលាការ​ហើយ​។​
​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ក្រុមក្មេងស្ទាវ​មួយក្រុម​នេះ សុទ្ធសឹង​ជា​កូនអ្នកមាន​លុយ​ល្បី​មួយ​ខេត្ត ហើយ​រឿងនេះ​គេ​បាន​និយាយ​ពេញៗ​មាត់​ថា ទោះយ៉ាងណា​មិនអាច​ឈ្នះ​អ្នកមាន​លុយ​អ្នកមានអំណាច​បានទេ ព្រោះ​ខ្សែ​គេ​ធំ​ណាស់​៕