កំពង់ឆ្នាំង៖ប្រជាពលរដ្ឋ១គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះបានទទួលអំណោយសអ្គ្រោះពីអនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដែលដឹកនាំដោយលោកអភិបាលក្រុងនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បន្ទាប់ពីពួកគាត់បានរងគ្រោះដោយទុស្សេខ្សែភ្លើងឆេះផ្ទះកាលពីម៉ោង១១និង០៥នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងដែលបានដឹកនាំអាជាធរក្រុងនិងសង្កាត់យក
អំណោយទៅចែកជូនជនរងគ្រោះបាននិយាយអោយដឹងថា៖គ្រួសារជនគ្រោះដោយភ្លើងឆេះផ្ទះមានប្តីឈ្មោះ អេន មករា អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ូ ឡានីន អាយុ២៨ឆ្នាំ មានកូនតូចម្នាក់និងមានមុខរបរលក់គ្រឿបន្លាស់រថយន្ត ចំណែកអំណោយរបស់អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដែលត្រូវចែកជូននៅក្នុងល្ងាចនេះរួមមាន៖ អង្ករ២៥គីឡូ តង់១ កន្ទេល១ ភួយ១ មុង
១ ក្រម៉ា១ និងសារ៉ុង១ ដោយឡែកថវិកាចំនួន១០ម៉ឺនរៀលទៀតគឺជាអំណោយផ្ទាល់ខ្លួនរបស់លោកនិងលោកស្រីចៅសង្កាត់កំពង់ឆ្នាំង ក៏ត្រូវបានចែកជូនដល់គ្រួសាររងគ្រោះផងដែរ។
លោកអភិបាលក្រុងកំពង់ឆ្នាំងបាននិយាយទៅកាន់គ្រួសាររងគ្រោះថា៖អំណោយទាំងអស់នេះគឺជាអំណោយមនុស្សធម៌ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ដែលផ្តល់អោយដោយកាកបាទក្រហមកម្ពុជា មានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន ដែលកន្លងមកសម្តេចតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាជនរងគ្រោះជានិច្ចដោយមិនប្រកាន់និន្នាការយោបាយ ឬអ្នកមានអ្នកក្រនោះឡើយ គឺកាកបាទក្រហមតែងជួយសង្គ្រោះដូចៗគ្នា។
លោក អេន មករា និងភរិយា ជាជនរងគ្រោះបានលើកដៃសំពះសូមថ្លែងអំណរគុណដល់ស
ម្តេចគតិព្រឹត្តបណ្ឌិត គណៈកម្មាធិការកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមក្រុងកំ
ពង់ឆ្នាំង ដែលមានផ្តល់អំណោយមនុស្សធម៌ខាងលើនេះ ដែលសម្តែងអោយឃើញថា កាកបាទក្រហមកម្ពុជាបានផ្តល់អំណោយដោយស្មើភាពគ្នាមិនប្រកាន់វណ្ណៈ និងនិន្នាការនយោបាយឡើយ លោកសូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅខ្លាំងណាស់។
លោក អេន មករា ជាម្ចាស់ផ្ទះលក់គ្រឿងបន្លាស់រថយន្តដែលរងគ្រោះដោយសារការទុស្សេខ្សែភ្លើងឆេះផ្ទះពេលលោកមិននៅបានអោយដឹងថា៖ការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ សរុបអស់៦០% ស្នើនិងប្រាក់ជាង៧ពាន់ដុល្លា បើគិតទាំងផ្ទះផងជាង១ម៉ឺនដុល្លា ក្នុងនោះសំបុត្រកំណើត
អត្តសញ្ញាណបណ្ណ័ ប្លង់ដី ប្រាក់កាស និងគ្រឿងអលង្កាក៏បានឆេះអស់ដែរ។គ្រោះអគ្គីភ័យនេះគឺ បណ្តាលមកពីលោកខ្វះការប្រុងប្រយត្ន័ពេលមិននៅផ្ទះមិនបានបិតបារ៉ែតភ្លើង។លោកក៏សូមថ្លែងអំណរគុណអស់ពីចិត្តផងដែរ ចំពោះអង្គភាពពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ដែល
បានអន្តរាគមទប់ស្កាត់អគ្គីភ័យទាន់ពេលវេលាមិនអោយរាលដាលឆេះផ្ទះអ្នកជិតខាង និងពួកគា ត់ក៏មិនបានទារយកលុយជាសគុណអ្វីនោះឡើយ៕



































