យក​ខ្សែរ​ភ្លើង​ទៅ​ដុត​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​

​រាជធានី​ភ្នំពេញ​៖ បុរស​ដែល​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​ពេល​ដែល​កំពុង​ដុត​ខ្សែរ​ភ្លើង​យកទៅលក់​។​ហេតុការណ៍​ដែល​សមត្ថកិច្ច​តាម​ទាន់​បុរស់​ជនជាតិ​វៀតណាម​កំពុង​លួច​ដុត​ខ្សែរ​ភ្លើង​នោះ​គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​

២០១៤​នៅ​ចំណុច​ក្នុង​ដី​ឡូ​មួយកន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ប៉េតុង​សាលា​ជាស៊ីម​ចំរើនរ​ដ្ធ​ក្នុង​ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​បុរស​ជា​ជនជាតិ​វៀតណាម​ដែល​លួច​ដុត​ខ្សែរ​ភ្លើង​នៅ​ក្នុង​ដី​ឡូ​ហើយ​ត្តូវ​សមត្ថកិច្ច​តាម​ទាន់​នោះ​ឈ្មោះ​សុខ​ហេង​ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​មាន​មុខរបរ​រើស​អេតចាយ​ស្នាក់នៅ​ក្នុង​ភូមិ​ទី​១៤​សង្កាត់​ច្រាំង​ចំរេស​២​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​មុនពេល​កើតហេតុ​សមត្ថកិច្ច​បុស្ដ៍​ស្វាយប៉ាក​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ថាន​ដូច​សព្វមួយដង​ស្រាប់តែ​ឃើញ​មាន​ផ្សែងខ្មៅ​ចេញពី​ដី​ឡូ​មួយកន្លែង​ដោយ​មាន​ការសង្ស័យ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នោះ​ស្រាប់តែ​ឃើញ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​អង្គុយ​ដុត​ខ្សែរ​ភ្លើង​ពេល​ដែល​សម្ថ​កិច្ច​សួរនាំ​ត្រូវបាន​បុរស​ជា​ជនជាតិ​វៀតណាម​រូបនោះ​បាន​ទិញ​ខ្សែរ​ភ្លើង​ពី​គេ​មក​ហើយ​ដុត​យក​ដែក​លួស​យកទៅលក់​។​ជ​នេជាតិ​វៀតណាម​រូម​នោះ​ត្រូវបាន​សមត្ថកិច្ច​អោយ​វិល​ទៅវិញ​បន្ទាប់​ពី​ធ្វើការ​ណែនាំ​ថ្ងៃមុខ​ថ្ងៃ​ក្រោយ​កុំ​អោយ​យក​ខ្សែរ​ភ្លើង​មក​ដុត​ទៀត​៕​

 

image (1) image (2) image