​ធនាគារ ANZ Royal Bank និង សហគ្រាស​សង្គម​ហ្វារ ប្រកាស​ពី​ការសហការ​ជា​ដៃគូ​ក្នុងស្រុក សម្រាប់​ឆ្នាំ​២០១៥

0

 

​សៀមរាប នៅ​ឆ្នាំ ២០១៥ នេះ សហគ្រាស​សង្គម​ហ្វារ នឹង​សហការ ជាមួយ ធនាគារ ANZ Royal ក្នុងការ​អភិវឌ្ឍ​ន៏​បន្ថែមទៀត​ទៅលើ​ផលប៉ះពាល់​និង​ការរីកលូតលាស់​នៃ​សិល្បៈ​ខ្មែរ​នៅក្នុង​សហគមន៍​។​ធនាគារ ANZ Royal បានបង្ហាញ​ការគាំទ្រ​យ៉ាង​ផុសផុល​ក្នុងការ​រួមចំណែក​លើក​ស្ទួយ​សិល្បៈ​ក្នុងប្រទេស​កម្ពុជា​តាមរ​យៈ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយនិង សហគ្រាស​សង្គម​ហ្វារ ដែល​រួមមាន​ការផ្តល់​មូលនិធិ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​សហគមន៍​និង​សិក្ខាសាលា​នានា រយៈពេល​ពេញ​មួយឆ្នាំ​។​DSC03788
​បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​សស្រាក់សស្រាំ​អស់​រយៈពេល​ជាង ២០ ឆ្នាំ ក្នុងការ​ពាំនាំ​មកវិញ​នូវ​សិល្បៈ​ល្ខោន​សៀក​សម្តែង​លើ​ឆាក សហគ្រាស​សង្គម​ហ្វារ បាន​បន្ត​ត្រួស​ត្រាយផ្លូវ ក្នុងការ​បង្ហាញ និង​លើកស្ទួយ​សិល្បៈ វប្បធម៌​ខ្មែរ ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស ដែល​សិល្បករ​-​សិល្បការ​នី ភាគច្រើន​ធ្លាប់មាន​ប្រវត្តិ​ជីវភាព​ជូរចត់ តែ​ដោយសារតែ​ពួកគាត់​ទទួលបាន​ការបណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់​ពី​សមាគម​នេះ ទើប​ពួកគាត់​អាចមាន​លទ្ធភាព​ស្វែងរក​គោលដៅ​ជីវិត​មួយ​ច្បាស់លាស់​។
​សហគ្រាស​សង្គម​ហ្វារ មាន​ទស្សនវិស័យ​មើលឃើញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​សិល្បៈ​ដែល​គ្រប់គ្នា​ប្រដូច​ទៅ​និង​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​ដែលជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​របស់​សង្គម និង សេដ្ឋកិច្ច​ឲ្យ​មានការ​រីកចំរើន​និង​រស់​រវើក​។ វា​បង្កើត​ការងារ​ដែលមាន​គុណភាព​ខ្ពស់ រក្សាទុក​នូវ​ផលប្រយោជន៍​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ពង្រឹង​អត្ដ​សញ្ញាណ​វប្បធម៌​ខ្មែរ និង​ធ្វើអោយ​ប្រសើរឡើង​នូវ​ការទទួលបាន​ការអប់រំ​សម្រាប់​មនុស្ស​វ័យក្មេង​ដែលមាន​ជីវភាព​តោកយ៉ាក​។​

 

​ជាមួយនឹង​ការសម្តែង​នៅតាម​សហគមន៍​ដោយ​ឥតគិតថ្លៃ រួមទាំង​សិក្ខាសាលា​នានា​សម្រាប់​កុមារ​តូចៗ​ដែល​មកពី​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ និង​ការឧបត្ថម្ភ​ក្នុង​មហោស្រព​សៀក​អន្តរជាតិ​ដែលមាន​ឈ្មោះថា «​ទីនេះ​ទីនោះ​» ភាគី​ទាំងពីរ​មាន​គោលបំណង​ផ្សព្វផ្សាយ​រាល់​ការសម្តែង​ទាំងឡាយ​ទៅដល់ ទស្សនិកជន នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ការរួម​ដំណើរ​និង​ទទួល​ជ្រួតជ្រាប​អំពី​សិល្បៈ​និង​វប្បធម៌ ខ្មែរ​។​
​លោក ហួត តារា នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​សង្គម​ហ្វារ បាន​មាន​ប្រសា​ស​ន៏​ថា​៖«​សារ​ក្នុង​សិល្បៈ គឺមាន​លក្ខណៈ​ជាស​កល​ដែល​ងាយ​យល់​និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ជូន​ទៅកាន់​អ្នកទស្សនា​។​ទស្សនិកជន​អាច​យំ សើច ហើយ​បន្ទាប់មក​ពួកគេ​នឹង​ចងចាំ​គន្លឹះ​ក្នុង​ការទទួល​យកសារ​ពី​សិល្បករ​។ នោះ​គឺជា​ឧបករណ៍​ដ៏​សំខាន់​ណាស់​សម្រាប់​ការផ្លាស់ប្តូរ​សង្គម​និង​ការអប់រំ​។ ភាពជា​ដៃគូ​ជាមួយនេះ ធនាគារ ANZ Royal អនុញ្ញាតឱ្យ សិល្បករ​នៃ​សមាគម​ហ្វារ បង្កើន​លទ្ធភាព​ក្នុងការ​ជម្រុញ​និង​នាំមក​នូវ​ភាព​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​គំនិត​ច្នៃប្រឌិត​ទៅក្នុង​បណ្តាញ​យុវវ័យ​កម្ពុជា​»​។​
​លោក តារា បន្តទៀតថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ធនាគារ ANZ រ៉ូយ៉ាល់ ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​សហ​គ្រាស​សង្គម​ហ្វារ នឹង​ឆ្លុះបញ្ចាំង​អំពី​ទំនួល​ខុសត្រូវ​ក្នុងសង្គម​របស់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​។DSC03776

​លោក Grant Knuckey នាយក​ប្រតិបត្តិ​នៃ​ធនាគារ ANZ Royal បានឱ្យដឹងថា​៖ «​យើង​មានការ​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​សហគមន៍​ដែល​យើង​កំពុង​រស់នៅ​និង ប្រកបការងារ​។​ទំនួល​ខុសត្រូវ​ស្នូល​របស់​ក្រុមហ៊ុន​របស់​យើង​គឺ ជួយ​បង្កើត​និរន្ត​ន៏​ភាព​តាមរយៈ​ការអប់រំ​»​។​
​លោក បន្តទៀតថា​៖«​តាមរយៈ​ការផ្តួចផ្តើម​នេះ យើង​នឹង​អភិវឌ្ឍ​ចំណេះដឹង​និង​ការបង្កើត​ឱកាស សម្រាប់​យុវជន​ដែល​ក្រីក្រ​និង​គ្មាន​ចំណេះដឹង​ដូច​គេឯង​។ ហ្វារ គឺជា​ដៃគូ​ដ៏​អស្ចារ្យ​មួយ ព្រោះ ហ្វារ បានផ្ដល់​ការគាំទ្រ​ដល់​ការអប់រំ និង ផ្តល់នូវ​ការ​បំផុសគំនិត​ជាពិសេស​សម្រាប់​យុវជន​កម្ពុជា​។ តម្លៃ​នេះ នឹងធ្វើ​ឲ្យ​កិច្ចសហការ​រវាង ធនាគារ​ANZ Royal និង សហគ្រាស​សង្គម​ហ្វារ កាន់តែ​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​»​។​