កំពង់ធំៈ ផ្លូវឆ្លងកាត់ភូមិកំពង់ក្របៅ១ខ្សែរកំពុងស្ថាបនាជួសជុលសារជាថ្មីឡើងវិញដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ធំ បន្ទាប់ពីត្រូវរងនូវការបំផ្លិចបំផ្លាញដោយសារទឹកជំនន់ និងក្រុមរថយន្តដឹកដីធ្វើអាជីវកម្មឯកជនមួយចំនួននៅក្នុងក្រុងស្ទឹងសែនរួចមក។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា!ចំពោះផ្លូវឆ្លងកាត់ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន១ខ្សែរដែលកំពុងស្ថាបនាជួសជុលសារជាថ្មីឡើងវិញនេះ គឺជាផ្លូវចាក់កៅស៊ូដែលមានកំរាស់ពីរជាន់ ប្រភេទ D.B.S.T មានប្រវែង២៣០០ម ទទឹង៦មនិងចិញ្ចើមថ្នល់សងខាងផ្លូវម្ខាង១ម សរុបទទឹង៨ម ដែលជាថវិការគម្រោងរបស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តកំពង់ធំ សម្រាប់ឆ្នាំ
២០១៥ រីឯថវិការដែលត្រូវចំណាយទៅលើផ្លូវនេះ ថាអស់ចំនួនប៉ុន្មាននោះ!យើងពុំទាន់ជំរាបប្រាប់បាននៅឡើយទេ! ដោយសារតែមូលហេតុថា ចំពោះសំនើរថវិការត្រូវស្នើ គឺត្រូវឆ្លងកាត់ជាច្រើនកន្លែង ម្យ៉ាងវិញទៀតថវិការទាំងអស់នោះក៏នៅមិនទាន់ធ្លាក់មកនៅឡើយដែរ!លោកបញ្ជាក់ថាមូលហេតុដែលរូបលោកបញ្ជាឲ្យគ្រឿងចក្រចុះស្ថាបនាផ្លូវ១ខ្សែខាងលើនោះ មុនពេលគម្រោងថវិកាធ្លាក់មកនេះ!ក៏ដោយសារតែការមើលឃើញពីទុក្ខលំបាកវេទនារបស់បងប្អូនប្រជាពលរដ្ឋយើងដែលលោករស់នៅអមសងខាងផ្លូវរងនូវធុលីដីហ៊ុយត្រឡោមរាល់ថ្ងៃរយៈពេលប៉ុន្មានឆ្នាំមកហើយ ដែលជាហេតុបណ្តាលឲ្យរងផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងកូនចៅ ព្រមទាំងបិរស្ថានផងដែរ!លោកបន្តរថា ផ្លូវ១ខ្សែនេះមន្ទីរនឹងសម្រុកធ្វើឲ្យហើយនៅមុនថ្ងៃចូលឆ្នាំប្រពៃណីយ៏ជាតិខ្មែរខាងមុខនេះ។
ចំណែកប្រជាពលរដ្ឋ និងមន្ត្រីរាជការនាំគ្នានិយាយថា!ផ្លូវ១ខ្សែនេះត្រូវបានបំផ្លិចបំផ្លា
ញអស់រយៈកាលជាង២ឆ្នាំមកហើយ ដោយសារតែពុំមានការអើពើពីសំណាក់ ស្ថាប័នជំនាញ ពុំមានវិធានការ ក្នុងការទប់ស្កាត់ រថយន្តដឹកដីធ្វើអជីវកម្ម ក្នុងមួយថ្ងៃរាប់រយឡាន
និងបានធ្វើឲ្យផ្លូវមួយខ្សែរនេះ ទទួលរងនូវការខូចខាតជាច្រើនឆ្នាំ បង្ករផលលំបាកដល់ប្រជា ពលរដ្ឋ រហូតមកដល់ពេលនេះទើបមានការជួសជុល តែពុំដឹងថាការជួសជុលនេះ នឹងមាន គុណភាពឬអត់ ដោយសារតែកន្លងមកឃើញតែជួសជុលឥតមានពេលឈប់ ដូច្នេះប្រជាពលរដ្ឋបានសំណូមពរឲ្យ មន្ទីរសាធារណៈការខេត្តកំពង់ធំ រឹកបន្តឹងគុណភាពផ្លូវ ចៀសវាងចំណាយថវិការច្រើនដង ដោយសារតែការយកលុយមកជួសជុល។
ដោយ ផន សុជាតិ



































