កំពង់ធំៈយុវជនពីនាក់ស្លាប់យ៉ាងអាណោចអាធម្មក្នុងឧបទ្ទវៈហេតុគ្រោះថ្នាក់ចរាចរណ៍ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៨.១៥នាទីនាយប់ថ្ងៃទី១៩ខែគុម្ភះឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៦ស្ថិតនៅភូមិអាចារ្យលាក់.សង្កាត់អាចារ្យលាក់.ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។![រថយន្តដឹកទឹកកកឆក់យកជីវិតមនុស្ស២នាក់២០.០២.២០១៥.mpg_snapshot_01.49_[2015.02.20_12.41.14]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%80%E1%9E%80%E1%9E%86%E1%9E%80%E1%9F%8B%E1%9E%99%E1%9E%80%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2%E1%9F%A0.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_01.49_2015.02.20_12.41.14.jpg?resize=448%2C299&ssl=1)
ប្រភពពត៌ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា!មុនពេលកើតហេតុគេឃើញរថយន្តឃ្លុបដឹកទឹកកក ពណ៏សរ គ្មានផ្លាកលេខធ្វើដំណើពីជើងទៅត្បូងចំណែកម៉ូតូម៉ាកសង់សេ១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៤ពាក់ស្លាកលេខ.ភ្នំពេញ 1CX.5228 ជិះម៉ូតូឌុបគ្នា បញ្ជ្រាសទិសគ្នាជាមួយនិងរថយន្តបង្ករហេតុ លុះមកដល់ចំនុចកើតហេតុខាងលើ រថយន្តបង្ករបើកវ៉ាគ្នាក៏ជ្រុលចង្កូតមកបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសប្រមាណ២០ម៉ែត្របណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើត ចំណែកម្នាក់ទៀតត្រូវរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យក៏ត្រូវស្លាប់នៅលើរថយន្ត។![រថយន្តដឹកទឹកកកឆក់យកជីវិតមនុស្ស២នាក់២០.០២.២០១៥.mpg_snapshot_00.38_[2015.02.20_12.42.15]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%80%E1%9E%80%E1%9E%86%E1%9E%80%E1%9F%8B%E1%9E%99%E1%9E%80%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2%E1%9F%A0.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.38_2015.02.20_12.42.15.jpg?resize=448%2C299&ssl=1)
លោក អនុសេនីយ៏ឯក សោម សុភី ទទួលផ្នែកចរាចរណ៏ក្រុងស្ទឹងសែនបានប្រាប់ថា! ជនរងគ្រោះទី១ឈ្មោះកែវ សៀងហាំ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានមុខរបរជាជាងដែកនិងទី២ឈ្មោះ សូយ រិទ្ធ ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបតែសឹកពីលោកសង្ឃ ហើយមករៀនធ្វើជាងដែក ស្នាក់នៅជាមួយគ្នាក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។![រថយន្តដឹកទឹកកកឆក់យកជីវិតមនុស្ស២នាក់២០.០២.២០១៥.mpg_snapshot_01.00_[2015.02.20_12.40.17]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%80%E1%9E%80%E1%9E%86%E1%9E%80%E1%9F%8B%E1%9E%99%E1%9E%80%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2%E1%9F%A0.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_01.00_2015.02.20_12.40.17.jpg?resize=448%2C299&ssl=1)
សាកសពត្រូវបានប្រគល់អោយទៅឪពុកម្ដាយនិងសាច់ញាតិដើម្បីយកធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកតៃកុងរថយន្តដឹកទឹកកកក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តដែលមានឈ្មោះ ចាន់ ថុន នៅជាប់ជញ្ជាំងឡាន រថយន្តនិងម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ដោយ ផន សុជាតិ ![រថយន្តដឹកទឹកកកឆក់យកជីវិតមនុស្ស២នាក់២០.០២.២០១៥.mpg_snapshot_01.26_[2015.02.20_12.40.50]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%80%E1%9E%80%E1%9E%86%E1%9E%80%E1%9F%8B%E1%9E%99%E1%9E%80%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2%E1%9F%A0.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_01.26_2015.02.20_12.40.50.jpg?resize=448%2C299&ssl=1)



































![រថយន្តដឹកទឹកកកឆក់យកជីវិតមនុស្ស២នាក់២០.០២.២០១៥.mpg_snapshot_00.12_[2015.02.20_12.38.35]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/02/%E1%9E%9A%E1%9E%90%E1%9E%99%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%8A%E1%9E%B9%E1%9E%80%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%80%E1%9E%80%E1%9E%86%E1%9E%80%E1%9F%8B%E1%9E%99%E1%9E%80%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%9F%E1%9F%92%E1%9E%9F%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9F%A2%E1%9F%A0.%E1%9F%A0%E1%9F%A2.%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A5.mpg_snapshot_00.12_2015.02.20_12.38.35.jpg?resize=448%2C299&ssl=1)
