​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីកា​តុលាការ​ពីបទ​រំលោភ​សេព​ស​ន្ទ​វ​)

0

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន តាម​ដីកា​តុលាការ​ពីបទ​
​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​ម្នាក់​នៅក្នុង​ភូមិ​ជាមួយគ្នា ហេតុការណ៍​ភ្ញាក់ផ្អើល​
​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​18 កុម្ភៈ​ឆ្នាំ​2015 ស្ថិតនៅ​ក្នុងភូមិ​ខ្ចៅ​ទី​3
​ឃុំ​ខ្ចៅ ស្រុក​កងមាស​ខេត្ត កំពង​ចាម ។​IMG-20150219-WA0030
​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីនគរបាល ព្រហ្មទណ្ឌ ស្រុក​កងមាស បាន​ប្រាប់ថា​
​ជនសង្ស័យ​ឈ្មោះ ប៊​ន ឈុន​រ៉ា ភេទ​ប្រុស​អាយុ​27 ឆ្នាំមាន​ទីលំនៅ​ក្នុង​កន្លែង កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ ប៊​ន ឈុន​រ៉ា បានធ្វើ​សកម្មភាព​ចាប់IMG-20150219-WA0029
​រំលោភ សេពសន្ថវៈ​ទៅលើ​នារី​រងគ្រោះ​នៅ​ភូមិ​ជាមួយគ្នា​កាលពី​ឆ្នាំ​2004​បន្ទាប់
​មក​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ទើប​នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​
​ទៅលេង​ល្បែង​បញ្ជល់មាន់​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​តែម្តង
​ស្របពេល ដែល​កម្លាំង​នគរបាល​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ចុះ​
​បង្ក្រាប ល្បែង​សី​ុ សង ផ្សេ​សៗ​នៅក្នុង​មូលដ្ឋាន ដើម្បី​បញ្ចៀស​នូវ​អសន្តិសុខ​
​នៅក្នុង​សង្គម​ផងដែរ​។

បន្ទាប់​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ថ្មី​បញ្ជូនទៅ​
​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​