ក្រសួងការពារជាតិសាធារណរដ្ឋ ដូណែត (ជាតំបន់ផ្តាច់ទឹកដីរបស់ក្រុមបះបោរនៅភាគខាងកើត)បានប្រកាស់ថាទាហានរដ្ឋាភិបានអ៊ុយក្រែនរហូតដល់ ៣០៨៨នាក់បានស្លាប់នៅក្នុងការបះទង្គិចគ្នានៅតំបន់Debaltsevo។ប៉ុន្តែភាគីទាហានទីក្រុងគីវមិនទាន់ វិភាគអ្វីជុំវិញការប្រកាស់ខាងលើនៅឡើយ។ ព័ត៌មានស្តីពីការស្លាប់នេះប្រកាសក្រោយពេលកម្លាំងទាហានបះបោរនិងទាហានរដ្ឋាភិបាលវាយប្រហារគ្នានៅតំបន់Debaltsevo ជាតំបន់តផ្ជាប់ រវាងទីក្រុង Donetsk និង Lugansk។
កាលពីថ្ងៃទី១៨ខែកុម្ភះ ប្រធានាធិបតីអ៊ុយក្រែនលោកប៉ូរ៉ូសែនកូប្រកាស់ថាទាហានរដ្ឋាភិបាល2475នាក់បានដកចេញពីតំបន់ក្តៅនោះហើយ។ លោកបន្តទៀតថាក្នុងពេលដែលដក ទាហានមានទាហាន៦នាក់ស្លាប់និង១០០នាក់រងរបួស។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី១៩ខែកុម្ភះថា ក្រុមទាហានបះបោរអ៊ុយក្រេនបានបំផ្លាញកិច្ចព្រមព្រៀងរហូតដល់ទៅ ២៥០លើក គិតចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងមីញ ចូលជាធូរមាណនៅថ្ងៃទី១៥ខែកុម្ភះ។
ការបំផ្លាញកិច្ចព្រមព្រៀងនោះអាចជម្រុញឲ្យអាមេរិកត្រូវតែផ្តាល់សព្វាវុធទៅជួយដល់ទាហានរដ្ឋាភិបាលអ៊ុយក្រែនក្នុងការបង្ក្រាប់ទៅលើក្រុមបះបោរ៕