ពួកមេដឹកនាំអ៊ីរ៉ង់ និងអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកមហាម៉ាដចាវ៉ាដហ្សារីហ្វ(Mohamad Javad Zarif) និងអ្នកការទូតសហរដ្ឋអាមេរិកថ្នាក់កំពូលលោកចនឃែរី (Jonh Kerry) នឹងជួបគ្នានៅក្រុងហ្សឺណែរនៅដំណាច់សប្តាហ៍នេះ ដើម្បីចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។
ប្រទេស អ៊ីរ៉ង់ និងប្រទេសមហាអំណានពិភពលោកកំពុងព្យាយាម ដើម្បីសម្រេចកិច្ចព្រមព្រៀងមួយដែលនឹងរារាំងក្រុងតេអេរ៉ង់ មិនឲ្យអភិវឌ្ឍន៍គ្រាប់បែកនុយក្លអ៊ែរជាថ្នូរទៅនឹងការបន្ធូរបន្ថយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោកអាប់បាស់អារ៉ាក់ជី(Abbas Aragchi) ដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មាន IRNA និយាយ ថា លោកហ្សារីហូ និងលោកឃែរី នឹងធ្វើកាចរចារយៈពេលពីរថ្ងៃចាប់ពីថ្ងៃអាទិត្យ ក្រោយពីពួកអ្នកការទូតរបស់គេចាប់ផ្តើមការចរចាទ្វេរភាគីនៅ ថ្ងៃសុក្រ។
ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោកស្រីចេនផ្សាគី (Jen Psaki) បាន បញ្ជាក់អះអាងថា រដ្ឋមន្ត្រីទាំងពីររូបនឹងជួបគ្នានៅថ្ងៃអាទិត្យ នៅក្រុងហ្សឺណែរ ជាចំណែកមួយនៃការចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត ក្រោយពីអ្នកចរចាសហរដ្ឋអាមេរិក ដែលកំពុងបន្ត ក្រោយពីអ្នកចរចាសហរដ្ឋអាមេរិកថ្នាក់កំពូល អនុរដ្ឋមន្ត្រីការបរទេស លោកវេនឌី សឺមែន (Wendy Sherman) ជួបគ្នាជាលើកដំបូងជាមួយគណប្រតិភូអ៊ីរ៉ង់៕