តំបន់អាហ្វ្រិកខាងលិច ជាប់ឯតទគ្គកម្ម ជាមួយករណីថ្មីមានត្រឹមតែ១២៨នាក់ដែលឆ្លង Ebola ត្រូវបានអះអាង នៅក្នុងសប្ដាហ៍ បើគិតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ។ នេះជាការធ្លាក់ចុះជាលើកទីមួយហើយក្នុងពេល៣សប្ដាហ៍កន្លងមក ប៉ុន្ដែក៏មានការតតាំងនៅក្នុងសហគមន៍មួយចំនួនដែលគំរាមកំហែងដល់់ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជំងឺរាតត្បាតនេះផងដែរ។ អង្គការសុខភាពពិភពលោក បានលើកយកមកនិយាយដូច្នេះកាលពីថ្ងៃពុធ។
ប្រទេសហ្គីណេ ត្រូវបានរាយការណ៍មកថា មាន៥២ករណីឆ្លងថ្មីនៅក្នុងពេលធ្លាក់ចុះនៃការចម្លងពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ចាប់តាំងពីថ្ងៃទី២៥ ខែមករាមក។ ប្រទេសសៀរ៉ាឡេអូន ត្រូវបានគេឃើញថា មានតែចំនួន៧៤ករណី ក្នុងនោះ៤៥ករណីស្ថិតនៅក្នុងក្រុង Freetown។ លីបេរីយ៉ា បានរាយការណ៍ថា មានតែ២ករណីថ្មីត្រូវបានបញ្ជាក់អះអាងក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ។
បើ ទោះជាតួលេខ បានបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ចំពោះការឆ្លងថ្មីយ៉ាងដូច្នេះ ក្ដី ក៏ក្រុមបុគ្គលិកសុខាភិបាល នៅតែបន្ដប្រឈមទៅនឹងការរឹងរូសតតាំងពីបណ្ដាសហគមន៍ជាដដែល។ នេះជាការលើកឡើងដោយ WHO ក្នុងរបាយការណ៍ប្រចាំសប្ដាហ៍របស់ខ្លួន។
របាយការណ៍ លើកយកមកនិយាយថា ប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំង៣បានបង្កើននូវសន្ដិសុខឆ្លើយតប ទៅនឹងឧបទ្ទវហេតុ ទាក់ទិនទៅនឹងការឆ្លើយតបនឹង Ebola បើប្រៀបធៀបទៅនឹងសប្ដាហ៍មុន។
ប្រទេសហ្គីណេ និងសៀរ៉ាឡេអូន ត្រូវបានបូកបញ្ចូលគ្នានៅក្នុងរបាយការណ៍ថា មានការបញ្ចុះសពដោយគ្មានសុវត្ថិភាព។ មានករណីចម្លងថ្មីដល់ទៅជាង៤០ករណីថ្មី ត្រូវបានដឹងតាមរយៈការធ្វើតេស្ដ បន្ទាប់ពីបុគ្គលបានស្លាប់នៅក្នុងសហគមន៍ គឺមិនមែននៅក្នុងមណ្ឌលព្យាបាលនោះទេ ដែលនោះជាការកើនឡើងនៃការឆ្លង។
ការរាលដាលនៃ Ebola ពេលជាង១ឆ្នាំកន្លងមកនេះ នៅតំបន់អាហ្វ្រិកខាងលិចបានបណ្ដាលឲ្យមនុស្សយ៉ាងតិច៩,៣៦៥នាក់ស្លាប់ក្នុងចំណោមអ្នកឆ្លង Ebola ២៣,២១៨ករណី គ្រាន់តែនៅក្នុងប្រទេសលីបេរីយ៉ា ហ្គីណេ និងសៀរ៉ាឡេអូន តែប៉ុណ្ណោះ៕