នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាញ​គ្រឿងញៀន​បាន​ពីរ​នាក់ ចំណែក​អ្នក ប្រើប្រាស់​ជិត​១០​នាក់​រត់គេចខ្លួន​អស់​

0

​ខេត្តកំពង់ធំ ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ប្រុស ស្រី​ពីរ​នាក់ ត្រូវបាន​កំលាំង សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ សហការ​ជាមួយ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ស្ទឹងសែន ឃាត់​ចាប់ខ្លួន​កាលពី វេលា​ម៉ោង​១៥.១៥​នាទី​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ តា​ហ៊ូ ក្រុង​

ស្ទឹងសែន ខេត្តកំពង់ធំ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទៅ​ឲ្យ​អ្នកប្រើប្រាស់​ចំនួន​ជិត​១០​នាក់ ដែល​ខ្លះ​កំពុង​ជក់ ខ្លះ​កំពុង​ហឺត យ៉ាង​អ ណា​ធិបតេយ្យ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​លុយ ស៊ីណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ ភូមិ​/​ឃុំ​កើតហេតុ និង​ដែល​គេ​ស្គាល់​ថា​មិន​ត្រឹមតែ​ជា​អ្នក​ចែកចាយ​ប៉ុណ្ណោះ​ទេ គឺ​ម្ចាស់ ផ្ទះ​រូបនេះ​ក៏​ជា​មនុ​ស្សញៀន​ថ្នាំ​ផងដែ ។​

​ ​ទាក់ទិន​ប្រតិបត្តិការ​ខាងលើនេះ លោករ​វៈ​សេនី​យ៏​ត្រី ងួន ហៀ​ង នាយ​កា​រិ​យា ល័យ​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ទី​១​ឈ្មោះ ឡាយ បារាំង ហៅ​ម៉ាប់ អាយុ​៣២​ឆ្នាំ ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន ក្រុងភ្នំពេញ មុខរប​មិន​ពិតប្រាកដ ជា​អ្នក​នាំ​គ្រឿងញៀន​មក​លក់​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ លុយ ស៊ីណាន ទី​២​ឈ្មោះ គឹម ស្រី​កា អាយុ​២៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ជា​ប្រពន្ធ​របស់​លុយ ស៊ីណាន មុខរប​ស្រី្ត​ខា​រ៉ា​អូ​ឃេ​ភ្នំ​មាស ។​

​ ​ពាក់ព័ន្ធ​ករណី​ប​ង្គ្រា​ប់​នេះ​មន្ត្រី​ដដែល​បាន​បន្តថា ដោយ​ទទួលបាន​បញ្ជារ​ពី លោក​ឧ​ត្ត​ម​សេ​និ​យ៏​ត្រី​ផាន់ សុ​ផេង ស្នងការ និង​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជ​អា ជ្ញា សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះ​ប្រតិបត្តិការ​ឡោម​ព័ន្ធ​ផ្ទះកើតហេតុ​ដែល​ក្នុងនោះ​សមត្ថ កិច្ច​ចាប់​ឃាត់ខ្លួន​បានតែ​ពីរ​នាក់​រួមជាមួយ​វត្ថុតាង​មាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​ម៉ី​ន​១​កញ្ចប់ តូច និង​សម្ភារៈ​ដែលមាន​លក្ខណៈ​ជា​ឧ​បករ​ណ៏​ជក់​ស៊ី​សារ​មួយចំនួន ចំណែក​អ្នក​ប្រើ ប្រាស់​ជិត​១០​នាក់​សុទ្ធសឹង​ជា​យុវវ័យ​បាន​រត់គេច​អស់ ។​ ​

​ជាមួយ​ប្រតិបត្តិការ​ខាងលើនេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាននាំគ្នា​សំដែង​នូវ ការពេញចិត្ត​យ៉ាងខ្លាំង ព្រោះថា​កន្លងមក​ទីតាំង​មួយកន្លែង​នេះ បាន​បង្ក​ភាព​អ​ណា​ធិ​ប តេ​យ្យ​រំខាន និង​បានធ្វើ​ឲ្យ​ក្មេងៗ​ជាច្រើន​វង្វេង​នាំគ្នា​ប្រើប្រាស់​ថ្នាំញៀន ។​ ​

​ដោយឡែក​ចំណុច​ដែល​មហាជន​ចាប់​អារ​ម្ម​ណ៏​មួយ​ទៀង​គឺ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ស្រី កា ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ស្គាល់​ថា​កំពុង​បំរើការ​ជា​ស្ត្រី​ខា​រ៉ា​អូ​ឃេ នៅ មណ្ឌល​កំសាន្ត​ភ្នំ​មាស កំពុង​ត្រូវបាន​គេ​សង្ស័យថា បាន​នាំយក​គ្រឿងញៀន​ទៅ​ចែក ចាយ​នៅក្នុង​ម​ណ្ឌ​ម​កំសាន្ត​មួយ​នេះ​ដោយ​លួចលាក់ ប៉ុន្តែ​គេ​មិនដឹងថា តើ​ម្ចាស់​ក្លឹប​កំ សាន្ត​ភ្នំ​មាស ឈ្មោះ​វិ​ន សូ​វិស័យ កំពុង​ឃុបឃិត​បិតបាំង​ជាមួយ​សមត្ថកិច្ច​ឬ​យ៉ាងណា នោះទេ ។​

​ ​សូម​បញ្ចា​ក់ថា មួយ​រយះ​នេះ​បន្ទាប់ពី​មាន​ក្លឹប​កំសាន្ត​ជាច្រើន​ត្រូវបាន​បើក​បំ រើ​ការ​នៅក្នុង​ខេត្តកំពង់ធំ គេ​សង្កេតឃើញថា មាន​យុវវ័យ​ជាច្រើន​កំពុង​នាំគ្នា​ភ្លឺ​ត​ភ្លើន ប្រើប្រាស់​ជាមួយ​គ្រឿងញៀន និង​បង្ករ​ការរំខាន​យ៉ាងខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សា ធារ​ណៈ និង​សតិ​អារ​ម្ម​ណ៏​មហាជន ៕20140325_173019 20140325_172932