ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ចំនួន​៦​នាក់​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ ត្រូវបាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​នោះ ត្រូវបាន​ថៃ​បញ្ជូនមក​តាម​ច្រក​អន្តរជាតិ​ជាំ​

0

(​ឧ​ត្ត​រ​មានជ័យ​)​ពលរដ្ឋ​ចំណាកស្រុក​ចំនួន​៦​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​នោះ ត្រូវបាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ដាក់គុគ​នៅ​ស្រុកថៃ​អស់​រយះ ពេល​ជាច្រើន​ឆ្នាំ​នោះ ត្រូវបាន​ដោះ​លេង​មកវិញ​តាម​ច្រក​អន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ចំនួន​៦​នាក់​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ ត្រូវបាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​IMG_4635នោះ ត្រូវបាន​ថៃ​បញ្ជូនមក​តាម​ច្រក​អន្តរជាតិ​ជាំ​(​ឧ​ត្ត​រ​មានជ័យ​)​ពលរដ្ឋ​ចំណាកស្រុក​ចំនួន​៦​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​នោះ ត្រូវបាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​ដាក់គុគ​នៅ​ស្រុកថៃ​អស់​រយះ ពេល​ជាច្រើន​ឆ្នាំ​នោះ ត្រូវបាន​ដោះ​លេង​មកវិញ​តាម​ច្រក​អន្តរជាតិ​ជាំ​។​ហេតុ​ការ​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​៦​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ថ្ងៃទី​១៩​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ លោក​ក្រួច​សម្បតិ​ប្រធាន​ទីស្នាក់ការ​អន្តរជាតិ​ជាំ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ចំនួន​៦​នាក់​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​នោះបាន​ឆ្លងដែន​ខុស​ទៅ​និង​ច្បាប់​លួច​ចូលទៅ​កាប់​ឈើ​ក្រញូង ហើយ​ត្រូវបាន​ទាហាន​ថៃ​ចាប់​ឃាត់ខ្លួន​ទៅ​ដាក់គុគ​នៅ​ប្រទេស​ថៃ អស់​រយះពេល​ជាច្រើន​ឆ្នាំ រួចហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះ​លេង​មកវិញ​តាម​ច្រក​អន្តរជាតិ​ជាំ​នោះ​។​លោក​ក្រួច​សម្បតិ​ប្រធាន​ស្នាក់ការ​ច្រក​ជាំ​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ចំណាកស្រុក​ទាំង​៦​នាក់​នោះ ទី​១​មានឈ្មោះ​សើ ប្រុស ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៣​ពីបទ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ នៅ​ចំណុច​ចំបក​កោង​ស្ថិតនៅ​ចំណុច​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទី​២​ឈ្មោះ​ផាត សំ អឿន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ដូចគ្នា​ខាងលើ ទី​៣​ឈ្មោះ​ជា ជួប ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ដូចគ្នា ទី​៤​ឈ្មោះ​ង៉ែត ដឿ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ហេង ឃុំ​តា​ណេ​ខេត្តពោធិ៍សាត់​ចាប់ខ្លួន​ដូចគ្នា​ទី​៥​ឈ្មោះ​ង៉ែត ឡា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ នៅ​ខេត្តពោធិ៍សាត់​ដូចខាងលើ​ទី​៦​ឈ្មោះ​ប៉ែន ស៊ី ណេ​ត ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ខេត្តកំពុងស្ពឺ ចាប់ខ្លួន​ដូចគ្នា​ខាងលើ​។​លោក​ក្រួច​សម្បតិ​ប្រធាន​ទីស្នាក់ការ​ច្រក​ជាំ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ធ្វើការ​អប់រំ​រួច លោក​បាន​ជួយ​ថវិកា​មួយចំនួន​ដើម្បី​ជិះឡាន​និង​ម៉ូតូ​វិល​ទៅ​ស្រុកកំណើត​វិញ​៕IMG_4635(​ដោយ​ចាន់ ធី​)​