ខេត្តកំពង់ធំ:មនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់នៅតាមផ្លូវនៅខណ ដឹកទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តកូរេ ដឹកទឹក កក ១គ្រឿង បានបើកវ៉ាជែង រថយន្តនៅខាងមុខ ហើយរំលោភចូលទៅទ្រូងផ្លូវម្ខាង បុកម៉ូតូ១គ្រឿងកំពុងបើកនៅខាងស្ដាំដៃ របស់គេ ពេញមួយទំ ហឹងនោះ។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ៨ យប់ ថ្ងៃទី១៩ ខែ កម្ភះ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ មុខសាលាវិទ្យាល័យកំពង់ធំ
ស្ថិតនៅ ក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចប៉ូលីសចរាចរ ក្រុងស្ទឹងសែន បាននិយាយឲ្យដឹងថា យុវជន២នាក់ ដែលស្លាប់ ក្នុង ឧប្បដិហេតុគ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ សុង ពិសិដ្ឋ អាយុ១៥ឆ្នាំ នៅភូមិ ក្រូច ឃុំក្រូច
ស្រុក ព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ កែង សៀងហាំ អាយុ២៥ឆ្នាំ នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ យោងតាមសក្សី ដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បាននិយាយឲ្យដឹងថា នៅ មុនពេលកើតហេតុ ពួកគាត់ឃើញ យុវជន
រងគ្រោះ២នាក់នោះ ជិះម៉ូតូម៉ាកសង់c125 សេរី២០១៤ ព៌ណខ្មៅ១គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តកូរេ ដឹកទឹក កក១គ្រឿងធ្វើដំណើរបញ្ច្រាសទិសគ្នា វ៉ារថយន្តដែលបើកនៅខាងមុខ រំលោភចូលទៅទ្រូង ផ្លូវម្ខាង ទៅបុកម៉ូតូយុវជននោះ ចំពីមុខ ពេញ១ទំហឹងតែម្ដង។
ប្រភពនេះបានបញ្ចាក់ថា រថយន្តកូរេដឹក ទឹក កកនេះ គឺមានល្បឿន យ៉ាងលឿន ហើយម៉ូតូ យុវជន២នាក់នោះ គឺស្ថិតនៅខាងស្ដាំដៃរបស់ខ្លួន ក្នុងទិសដៅបញ្ច្រាគ្នា។
បច្ចុប្បន្នប្រជាពលរដ្ឋកាន់តែបង្កើនការភ័យខ្លាច ក្នុងការធ្វើដំណើរ ដោយសារតែឃើញ មនុស្ស ស្លាប់យ៉ាងសង្វេគនិងអណោចអធម ជាបន្តបន្ទាប់ ដោយសារតែគ្រោះថ្នាក់ចរាចរ បង្ករ ឡើងពីជនបើកបរ ពុំគោរពច្បាប់ចរាចរ និងសេពគ្រឿងស្រវឹង ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តកំពង់ធំមេត្តារឹតបន្តឹងសណ្ដាប់ធ្នាប់ចរាចរ ជាពិសេស នៅទីរួមខេត្ត (ក្រុងស្ទឹងសែន) ដើម្បីបញ្ចាសគ្រោះថ្នាក់ចរាចរ ដល់អ្នកធ្វើដំណើរស្លូតត្រង់៕កង ចេស្ដា



































