​ខឹង​ការដូរ​ដោះ​នាយក​សាលា​តាម​ទំនើងចិត្ត​​លោកគ្រូ​អ្នកគ្រូ​សាលាបឋមសិក្សា​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស​៣​ថ្ងៃ​ហើយ​

0

​កំពង់ឆ្នាំង​៖ លោកគ្រូ អ្នកគ្រូ​សាលាបឋមសិក្សា​ឆ្នុកទ្រូ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី ២០​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ ចំនួន​៣​ថ្ងៃ​ហើយ ដោយ សារ​ថ្នាំងថ្នាក់ និង​ប្រធានការិយាល័យ​អប់រំ​ស្រុក​បរិបូណ៌ ដែល​បាន​ដក​នាយក​សាលា​និង​ដាក់​នាយក​សាលា ស្រេច​តែ​នឹង​ចិត្ត​មិន​សម​ហេតុ​សម​ផល និង​បាន​ពិគ្រោះ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​សាលា​។​ ​សាលាបឋមសិក្សា​ឆ្នុកទ្រូ មាន​អាគារ​៣​ខ្នង និង​១៤​បន្ទប់ មាន​សិស្ស​រៀន ២៣០​នាក់ (​ស្រី​១១១​នាក់​) មាន​លោកគ្រូ អ្នកគ្រូ​ចំនួន​១២​នាក់​(​IMG-20150220-WA0012

ស្រី​២​នាក់​) ។​នៅក្នុង​ពាក្យបណ្តឹង​ជម្រាបជូន លោក​ប្រ ធាន​មន្ទីរអប់រំ​ខេត្ត មាន​ស្នាម​មេដៃ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៨​នាក់ បាន​រៀបរាប់ថា​៖ បន្ទាប់ពី​លោកនាយក សា លា​ចាស់ លោក យ៉ុង គឹម​សេង បាន​ចូល​និវត្ត​ន៏ ប៉ុន្តែ​ប្រកាស​នៅ​មិនទាន់​ធ្លាក់​មកជា​ផ្លូវការ​នៅឡើយ​ទេ​IMG-20150220-WA0013

​ពេលនោះ​ខាង​ការិយាល័យ​អប់រំ​ស្រុក និង​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ចុះមក​ស្ទង់​មតិ​ដោយ បោះឆ្នោត ជ្រើសរើស​បេក្ខភាព​ដែល​ត្រូវដាក់​ជា​នាយក​សាលា ចំនួន​២​រូប​អោយ​ឈរឈ្មោះ កាលណោះ ជាប់​អ្នកគ្រូ អ៊ូ សុ​ផា​រី​១០​សម្លេង និង លោកគ្រូ សូត ផា​រី ៥​សម្លេង ដូច្នេះ​អ្នក​ដែល​ត្រូវ​ជាប់​ជា នាយក​សាលា​គឺ​អ្នកគ្រូ អ៊ូ សុ​ផា​រី ។IMG-20150220-WA0009

​ស្រាប់តែ​ពេល​ថ្មីៗ​នេះ លោកស្រី ម៉ី ហួរ ប្រធានការិយាល័យ​អប់រំ​ស្រុក បាន​ចាត់ចែង​ផ្ទាល់មាត់​អោយ​លោក យ៉ង់ គឹម​សាន ជា​គ្រូបង្រៀន​ថ្នាក់​ទី​៦ ឡើងកាន់តំណែង​ជា​នាយក​សាលា ដោយ​ចាត់ចែង​អោយ​ដឹកនាំ​ការប្រជុំ​យក​ត្រា​សាលា​តាម​ខ្លួន​ទៅផ្ទះ ដែល​ទង្វើ​ទាំងនេះ​IMG-20150220-WA0006

ធ្វើ​ទាំង​បំពាន ទៅលើ​ការបោះ​ឆ្តោ​ត​ប្រជាមតិ​បែប​ប្រជា​ធិ​ប​តយ្យ និង​គ្មាន​លិខិត​ចាត់តាំង​ត្រឹមត្រូវ​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ឡើយ​។ លើសពីនេះ ទៀត លោក​យ៉ុង គឹម​សេង ដែលជា​នាយក​សាលា​ចាស់​នៅ​មិនទាន់​ធ្លាក ប្រកាស​ចូល​និវត្ត​ន៏ នៅឡើយ​ដែរ ។​ម្យ៉ាងវិញទៀត ប្រព​IMG-20150220-WA0011

ន្ឋ​លោកគ្រូ យ៉ង់ គឹម​សាន នេះ គឺ​អ្នកគ្រូ គង់ ណា​រី បាន​យក​ម៉ោង​រដ្ឋ​បង្ហាត់ គួរ​សិស្ស​យកលុយ​ទៀតផង គឺ​ម៉ោង ១០ ទៅ​១១​ថ្ងៃត្រង់ ។​ ​ក្រុម​លោកគ្រូ​អ្នកគ្រូ នៅ​សាលាបឋមសិក្សា​នេះ​បាន​និយាយ​អោយដឹងថាៈ ប្រសិនបើ​គ្មា​ដំណោះស្រាយ​អោយបាន​ច្បាស់លាស់​ពី​មន្ទីរអប់រំ​ខេត្តIMG-20150220-WA0013

និង​ថ្នាក់លើ​ទេនោះ ពួកគាត់​នឹងមិន​ចូល​បង្រៀន​សិស្ស​ឡើយ ។​ក្នុង​រឿង​ខាងលើនេះ អ្នកគ្រូ ម៉ី ហួ ប្រធានការិយាល័យ​អប់រំ​ស្រុក​បរិបូណ៌ ទូរ​សព្ទ័​សុំ​ការបំភ្លឺ​មិន​ចូល​ឡើយ ហេតុនេះ​សូម​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត មេត្តា​ជយ​យ​ដោះស្រាយ​រឿងនេះ​ជាបន្ទាន់​ផង​ដើម្បីអោយ​សិស្ស​បាន​ចូលរៀន​វិញ​៕