កំពង់ឆ្នាំង៖ កុមារាអាយុ៩ឆ្នាំម្នាក់ បានស្លាប់យ៉ាងរន្ធត់បន្ទាប់ពីត្រូវម៉ូតូរបស់អ្នកស្រវឹង១គ្រឿងបានបើកបុកពេញទំហឹង នៅវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៥ នៅលើផ្លូវលំក្នុងភូមិត្រពាំងខ្ទុម ឃុំឈូកស ស្រុកកំពង់ត្រឡាច អ្នចំណែកបើកម៉ូតូបង្របានរងរបួសស្រាលក្នុងហេតុការណ៍ខាលើនេះដែរហើយគេចខ្លួនបាត់ ។សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះ លី ណាស៊ីអាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនបង្កមានឈ្មោះ ប៊ុន រាជ អាយុ២៣ឆ្នាំ មាន
ទីលំនៅ ភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ។មុនពេលកើតហេតុ ជនបង្កឈ្មោះ ប៊ុន រាជបានជិៈម៉ូតូ ម៉ាកឌ្រីម ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BL. 6048 ក្នុងស្ថានភាពស្រវឹង មានល្បឿនយ៉ាងលឿន តាមផ្លូវក្នុងភូមិ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកកុមាររងគ្រោះដែលកំពុងឈរលេងនៅលើចិញ្ចើមផ្លូវ បណ្តាលអោយរងរបួសជាទម្ងន់ និងបានស្លាប់ពេល
រៀបចំដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនបង្កបានរងរបួសស្រាល ហើយបានគេចខ្លួនទៅព្យាបាលរបួសបាត់ តែគេមិនដឹងថានៅមណ្ឌលសុខភាពឬមន្ទីរពេទ្យណានោះទេ ដែលសមត្ថកិច្ចរកមិនឃើញ ។ ម៉ូតូ១គ្រឿង បង្កគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ
អធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំចាត់វិធានការតាមផ្លូវច្បាប់ ។ ក្នុងច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក មានត្រា៨២ បានចែងថាៈ ជនណាបើកបរបង្ករអោយស្លាប់អ្នកដ៏ទៃ ដោយអចេតនាត្រូវផ្តន្ទាទោសដាកើពន្ឋនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ ពី ន័យជាប្រាក់ពី២លាន ដល់៦លានរៀល និងផ្តន្ទាទោសកម្រឹតអតិបរមា បើបើកបរក្នុងស្ថានភាពស្រវឹងគេរង់ចាំមើលថា តើករណីខាងលើនេះជនបង្កអាចរួចពីសំណាញ់ច្បាប់ដែរឬទេ៕




































