កំពង់ឆ្នាំង៖បុរសម្នាក់ជាអ្នកចាំស្នាក់ការអោយសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌ បានដេកស្លាប់ធ្វើអោយមានការភ្ញាក់ផ្អើលកណ្តាលថ្ងៃត្រង់។ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៥ នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូណ៌ ស្ថិតក្នុងភូមិ ត្រពាំងចាន់ និងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។
លោក ពុំ ម៉េង មន្ត្រីសង្កាត់រដ្ឋបាលត្រពាំងចាន់បាននិយាយអោយដឹងថា៖ បុរសដេកស្លាប់ក្នុង
ស្នាក់ការរូបនោះមានឈ្មោះ ប៉ែន សារ៉េត អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌
តែគាត់បានមករស់នៅជាមួយប្រពន្ឋចុងនៅក្នុងភូមិត្រពាំងចាន់។ដោយសារឃើញគាត់មានជីវភាពខ្វះខាត និងគ្មានការងារធ្វើ លោកបានអោយគាត់មកជួយធ្វើអនាម័យនិងចាំស្នាក់ការ រយៈពេល៤ខែមកហើយ ដោយអោយប្រាក់ខែគាត់ជាប្រចាំ។នៅថ្ងៃកើតហេតុលោក( ពុំ ម៉េង )
បានចេញពីស្នាក់ការមកផ្សារពន្លៃមួយព្រឹក លុះពេលត្រឡប់ទៅវិញក៏ស្រាប់តែឃើញបុរសរូបនោះដេកស្លាប់ក្នុងអង្រឹងបាត់ទៅហើយមិនដឹងថាគាត់បានស្លាប់ពីពេលណាមកទេ។
សមត្កកិច្ចជំនាញនគរបាលស្រុកបរិបូណ៌ដែលបានទៅធ្វើកោសល្យពិច្ច័យសពបាននិយាយអោយដឹងថា៖ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ គ្មានអ្នកណាដឹងនិងជួយទាន់។
ក្រោយពីពិនិត្យនិងធ្វើកោសល្យពីច្ច័យ សមត្ថកិច្ចបានប្រគល់សពបុរសរូបនោះទៅអោយក្រុមគ្រួសារធ្វើបុណ្យទានតាមប្រពៃ ណី ចំណែកលោក ពុំ ម៉េង ក៏បានជួយឧបត្ថមថវិការចំនួន៣៥ម៉ឺនរៀលផងដែរ ដល់គ្រួសារសព ៕




































