​បើក​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​Montero​ដែល​អស់​សាំង​ឈប់​នៅ​ជ​ញ្ជើ​ម​ផ្លូវ​របួស​បាក់ជើង

0

​បន្ទាយ​មាន​ជ័​យៈ បើក​ម៉ូតូ​ពេលយប់​យុវជន​ម្នាក់​រងគ្រោះ​បាក់ជើង​ដោយសារតែ​បើក​ទៅបុក​ពីក្រោយ​រថយន្ត​ដែល​ឈប់​ស្ងា​ម​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ស្ពាន​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៦ និង​៣០ ថ្ងៃទី​២០ កុ​ម្ភះ ២០១៥ ។
​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ស្មាស​ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1AB 8067 មានឈ្មោះ ខន ពន្លឺ អាយុ​២៣​ឆ្នាំ ជា​និ​សិ​ត្ស UME មាន​ទីលំនៅ​DSC03053

ខេត្តពោធិសាត់ មក​ស្នាក់នៅ​ខេត្តបន្ទាយមានជ័យ បាន​បើក​ម៉ូតូ​ពី​ក្រុង​ប៉ោយប៉ែត​មកកាន់​ទី​រួ​ខេត្តបន្ទាយមានជ័យ​តាម​ទិសដៅ​ពី​លិចទៅ​កើត ដើម្បី​មក​រៀន​នៅ​សាលា UME សៅរ៍​-​អាទិត្យ ជា​អកុសល់​ទៅបុក​រថយន្ត​ម៉ាក​Montero ពណ៍​ប្រ​ភេ​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2C 2974 ត្រង់​DSC03055

ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ដែល​អស់​សាំង​ឈប់​ចត​និង​ជ​ញ្ជើ​ម​ផ្លូវ ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​ជនរងគ្រោះ​បាក់​ភ្លៅ​ខាងស្តាំ ចំណែក​ម៉ូតូ​ខ្ទិច​ផ្នែក​ខាងមុខ​និង​រថយន្ត​រង​ការខូចខាត​ខាងក្រោយ​ផ្នែក​ខាងឆ្វេង និង​បែក​កង់​ខាងឆ្វេង ។DSC03054
​ ​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​នៅ​ជួយ​មើល​ជនរងគ្រោះ​តែ​លុះដល់​សមត្ថកិច្ច​ទៅដល់​តៃកុង​ក៏​រត់គេចខ្លួន​បន្សល់ទុក​អ្នក​ដែល​ជិះ​ជាមួយ​ទៅ​ទិញ​សាំង​យកមក​ចាក់​រថយន្ត​ដើម្បី​យកមក​រក្សាទុក​ទាំង​ម៉ូតូ​មក​ស្នងការ​នគរបាល​ខេត្ត ជនរងគ្រោះ​ត្រូវបាន​ប៉ូលីស​នាំយកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មង្គល​បូរី ។​ ​មូលហេតុ​ដែល​ន​អោយមាន​គ្រោះថ្នាក់ ដោយសា​តែ​ម៉ូតូ​បើក​លឿន​ចាំង​ភ្នែក​គេច​មិន​ផុត​ក៏​ទៅបុក​និង​រថយន្ត​ឈប់​ចត​មាន​ភ្លើង​សញ្ញា ៕
​ ​ ​ ​ ​ ​ ​ ​ ​