កំពង់ស្ពឺ=មនុស្ស២នាក់ដែលមានជាប់នៅនិងខ្លួនប្រភេទថ្នាំញៀនម៉ាទឹកកករួមទាំងសម្ភារះបម្រើដល់ការប្រើប្រាស់គ្រឿងញៀននិងចែកចាយហើយក៏ជាមុខដែលបានកំណត់ទុកតាមដានជាយូរ ត្រូវបានកំលាំងស្នាក់ការសន្តិសុខឧទ្យានជាតិ គីរីរម្យបានចាប់បានខណះពួកគេកំពង់ប្រព្រឹត្តជាក់ស្តែង ។ករណីចាប់បានជនពាក់ពន្ធ័ប្រើប្រាស់និងចែកចាយគ្រឿងញៀននៅវេលាម៉ោង ១៩និង៥០នាទី ថ្ងៃទី ២០ខែ កុម្ភះឆ្នាំ២០១៥នៅចំណុចក្នុងវត្តត្រែងត្រយឹង ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅពេលពួកគេកំពង់អង្គុយ
ជក់ថ្នាំ២នាក់យ៉ាងស្ងាត់ ។ជនសង្សយ័ ទី១ឈ្មោះ នៅ វ៉ាត ភេទប្រុសអាយុ២០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ទី២ឈ្មោះ រុន វិសាល ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។លោកព្រិន្នបាលឯក ហេង ពេជ្រ ប្រធានស្នាក់ការ
សន្តិសុខឧទ្យានជាតិគីរីរម្យ បានឲ្យដឹងថា ផ្អែកតាមបទបញ្ជារបស់លោកឧត្តសេនីយ៏ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លើកិច្ចការងារសន្តិសុខក្នុងមូលដ្ឋាន និងក្នងនោះផ្តោតលើការងារដើរល្បាតការពារសន្តិសុខជូនពលរដ្ឋឲ្យបានគ្រប់ច្រកល្ហក ពង្រឹងសន្តិសុខគ្រប់បទល្មើសដែលបំរ៉ុងកើតឡើង ។
ប្រធានស្នាក់ការបានបន្តថា នៅថ្ងៃកើតហេតុកំលាំងល្បាតបានចេញល្បាតដូច សព្វមួយដងនិងបានទទួលបានពត៏មានថាមានក្រុមក្មេងបាននាំគ្នាលួចជក់ថ្នាំញៀននៅក្នុងវត្តខាងលើ កំលាំងស្នាក់ការបានចូលទៅដល់ក៏ប្រទះឃើញពួកគេ កំពង់តែនាំគ្នាអង្គុយជក់និងបានចាប់យកមកសួរនាំនៅស្នាក់ការ ។
ប្រភពបានបន្តថា ក្រោយពីឆែកកំលាំងបានរកឃើញនៅសល់ថ្នាំញៀន ១កញ្ចប់ ទុយោសម្រាប់ ២ ដែកកេះ២ ទូរសព្ទ័ដៃ ១គ្រឿង លុយខ្មែរ១៥ម៉ឺនរៀល ។
តាមប្រភពពីពលរដ្ឋរស់នៅម្តុំនោះបាននិយាយថា ជនសង្សយ័ទាំង២នាក់ជាក្មេង ដែលបានប្រើប្រាស់គ្រឿងញៀននៅម្តុំនេះយូរដែរមកហើយតែពួកគេចេះតែគេចវេសពីសមត្ថកិច្ចបាន
រហូត ទើបតែពេលនេះត្រូវបានស្នាក់ការសន្តិសុខចាប់បាន និងបាននាំខ្លួនពួកគេមកសួរនាំ ។បច្ចុប្បន្នជនសង្សយ័ត្រូវបានកំលាំងស្នាក់ការ បញ្ជូនខ្លួនបន្តមកកងរាជអាវុធហត្ថខេត្តដើម្បីឲ្យជំនាញកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕



































