រថយន្ដ​ដឹក​ទឹកកក​ក្រឡាប់​២​ត្រឡប់​សំណាងល្អ​មិន​គ្រោះថ្នាក់​

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍ឧ​ប្ប​វហេតុ​មួយ​បាន​កើតឡើ​ង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​តាមផ្លូវ​ប៉េតុង​មុខ​សាលា​ជាស៊ីម​ចំរើនរ​ដ្ធ​ស្ថិតនៅក្នុង​ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​រថយន្ដ​ដឹក​ទឹកកក​មួយ​គ្រឿង​បាន​

ក្រឡាប់​ទៅ​ជាប់​នឹង​របង​ដី​ឡូ​មួយ​។​រថយន្ត​ដឹក​ទឹកកក​ដែល​បាន​បើក​ក្រឡាប់​ជាច្រើន​ត្រឡប់​នោះ​ម៉ាក​គៀ​ពណ៍​លឿង​លាយ​ត្រួយ​ចេក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2G1832​បើកបរ​ដោយ​ឈ្មោះ​ហេង​ណារិន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​លក់​ទឹកកក​រងរបួស​ដៃ​ខា​ឆ្វេង​ស្នាក់នៅ​ភូមិ​បឹង​សាឡាង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​។​បើ​តាម​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹងថាះ​មុនពេល​កើតហេតុ​រថយន្ដ​ដឹក​ទឹកកក​បាន​បើកបរ​ក្នុង​ទិស​ដោ​ពី​ត្បូង​មក​ជើង​ម្នាក់​ឯង​ដោយ​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ដ​បាន​បើក​គេច​ជង្ហុក​បណ្ដាល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវ​បេតុង​ហើយក៏​ក្រឡាប់​ទៅ​ជាប់​នឹង​របង​ដី​ឡូ​តែម្ដង​ពេល​រថយន្ដ​ក្រឡាប់​ហើយ​ឃើញ​អ្នកបើកប​រលូន​ចេញពី​ក្នុង​រថយន្ដ​ដោយ​ពុំ​មាន​រងរ​បូស​ធ្ងន់​នោះ​ទេ​គ្រាន់តែ​របួស​ដៃ​ឆ្វេង​បន្ទិច​ប៉ុណ្ណោះ​។​រថយន្ដ​ត្រូវបាន​ម្ចាស់​ហៅ​រថយន្ដ​បងប្អូន​មក​ជួយ​ទាញ​អោយ​ត្រង់​វិញ​ដោយ​គ្មាន​រថយន្ដស្ទូច​ម្ចាស​រថយន្ដ​បាន​ទុក​រថយន្ដ​ចោល​រហូត​ដល់​ព្រឹក​វេលា​ម៉ោង​៧​និង​០០​នាទី​ថ្ងៃ​ទី​២៥​ខែ​មិនា​ឆ្នាំ​២០១៤​ទើប​ម្ចាស់​យក​រថយន្ដ​មក​ស្ទូច​យក​ទៅ​ជួសជុល​៕​

image (3) image (4) image (5)