​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​២​គ្រួសារ​នៅ​ស្រុក​បរិបូណ៌​បាន​ ​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​អគ្គីភ័យ​២​គ្រួសារ នៅក្នុង​ភូមិ​ថ្លុក​ជ្រៅ ឃុំ អញ្ចាញ​រូង និង​ភូមិ​ល្បើក ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​។​ត្រូវ​បានទទួល​អំណោយ​ពី សាខា កាកបាទ​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​។
​ ​លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំ ពង់​ឆ្នាំង​បាន​ថ្លែងថា​៖​ក្រោយពី​ទទួល​ព័ត៌មាន​ថា​មាន​ជនរងគ្រោះ​២​គ្រួសារ រងគ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ នៅក្នុង​បរិបូណ៌​រួចមក សម្តេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានអោយ​ថ្នាក់ដឹកនាំ​សាខា​DSC06629

កាកបាទក្រហម​ខេត្ត ចុះមក​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ម​ក​ចែកជូន​ដល់​អ្នករងគ្រោះ​។​​ជនរងគ្រោះ​ទី​១​មានឈ្មោះ យូ សាន់ អាយុ​៦៦​ឆ្នាំ មាន​ចៅប្រុស​ឈ្មោះ រី ចាន់​រិ​ទ្ធ អា យុ​១១​ឆ្នាំ រស់នៅក្នុង​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង

ស្រុក​បរិបូណ៌ បាន​រងគ្រោះ​ឆេះ​ផ្ទះ អស់​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ពេល​លោកយាយ​និង​ចៅ​មិន​នៅផ្ទះ ភ្លើង​ឆេះ កញ្ជ្រាំង​វាលស្រែ​បាន​ឆេះ​រាល​ដល់ផ្ទះ​របស់គាត់​។​ដោយឡែក​លោកតា ដែក ផៃ អាយុ​៨១ ឆ្នាំ ព្រមទាំង​ប្រពន្ធ​ឈ្មោះ សន ហាន អាយុ​៧៩​ឆ្នាំ រស់នៅក្នុង​ភូមិ​DSC06628

ល្បើក ឃុំ​ខុន​រ៉ង ស្រុក បរិបូណ៌ បាន​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​លោក​ទាំង​២ អស់​មួយ​ចំហៀង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់ពេល​។​​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​DSC06636

ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា លោកយាយ យូ សាន់ និង​ចៅប្រុស ដែល​រងគ្រោះ​ឆេះ​ផ្ទះ អស់រលីង​នោះបាន​ទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា​នូវ​ទឹកប្រាក់​ចំនួន ៤០​ម៉ឺន​រៀល​,​អង្ករ​២៥​គីឡូក្រាម​,​កន្ទេល​,​ភួយ​,​មុង​,​ក្រមារ​,​តង់​,​សារុង និង​ចានឆ្នាំង​១​DSC06634

សម្រាប់ ដើម្បី​ដោះស្រាយ​ជីវភាព​មួយគ្រា​។​ចំណែក​លោកតា ដែក ផៃ និង​ប្រពន្ធ ទទួលបាន​នូវ ប្រាក់ឧបត្ថម្ភ​ចំនួន​១៥​ម៉ឺន​រៀល អង្ក​២៥​គីឡូក្រាម​,​មុង​,​ភួយ​,​តង់​,​សារុង​,​ក្រមារ និង​ចាន​ឆ្នាំ ង​មួយឈុត​ផងដែរ​។​​លោកជំទាវ កែ ច័ន្ទ​មុន្នី អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​DSC06632

កាកបាទ​ក្រ ហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ផ្តាំផ្ញើរ​ការសួរសុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ទាំង​២​ថា​៖​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា និង សម្តេច​តេ ជោ សែន ជានិច្ច​ជា​កាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​ពល រដ្ឋ​នៅ​គ្រប់ទិសទី​មិន​ន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ព្រោះថា​ទុក្ខលំបាក​របស់​បងប្អូន​ប្រជា ពលរដ្ឋ គឺជា​ទុក្ខលំបាក​របស់​សម្តេច​ទាំង​២​ដូចគ្នា​ដែរ​៕